តម្លៃមិនដល់ ៥០០ ដុល្លារទូរសព្ទអេក្រង់ឆក ៦ម៉ូដែលកំពុងលក់លើទីផ្សារ
- 2018-09-07 03:54:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃមិនដល់ ៥០០ ដុល្លារទូរសព្ទអេក្រង់ឆក ៦ម៉ូដែលកំពុងលក់លើទីផ្សារ
ចន្លោះមិនឃើញ
ទូរសព្ទជាច្រើនបានប្រកាសចេញលក់នៅលើទីដែលមានរូបរាងអេក្រង់ឆកស្រដៀងទៅនិង iPhone X បើរាប់ត្រួសមិនក្រោម ១០ ម៉ូដែលឡើយ។
អ្នកស្រលាញ់ទូរសព្ទប្រភេទនេះអាចក្រឡេកមើលទូរសព្ទ ៦ម៉ូដែលខាងក្រោមនេះដែលមានរូបរាងកាត់ iPhone X ចំពោះតម្លៃវិញមិនដល់ ៥០០ ដុល្លារ។
បានប្រកាសចេញថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បំពាក់អេក្រង់ LCD ទំហំ ៦,៣ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត ២២៨០ x ១០៨០ ភីកសែល។ នៅផ្នែកខាងក្នុង v9 មានប្រើបន្ទះឈីប Snapdragon 626, RAM ទំហំ ៤ GB, ថ្មទំហំ ៣២៦០ mAh, អង្គផ្ទុកទិន្នន័យទំហំ ៦៤ GB មានរន្ធសម្រាប់ដោតមេមូរីកាត និង មានរន្ធដោតកាស 3.5 mm ផងដែរ។ ស្មាតហ្វូននេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo។
តម្លៃថ្មីដាក់លក់តាមហាងបច្ចុប្បន្នប្រមាណជា ២៧៩ ដុល្លារ។
F7 ដែលមានរូបរាងក្បាលឆកដូចទៅនិង iPhone X កាលពីថ្ងៃទី ២៧ មីនាកន្លងទៅ។ ជើងខ្លាំង Selfie មួយនេះ បានវិវត្តកាមេរ៉ាមុខឡើងដល់ទំហំ 25MP បន្សំបច្ចេកវិទ្យា AI Beauty 2.0 ជួយលើកសម្រស់អ្នកថតរូបឲ្យកាន់តែស្រស់ស្អាត បូកផ្សំការរចនារូបរាងថ្មីអេក្រង់ Super Full Screen មានស្នាមឆកកណ្ដាល ទំហំ ៦,២៣ អ៊ីញ មាត្រដ្ឋាន ១៩:៩ កម្រិត FullHD+។ បំពាក់នូវឈីប Helio P60 ដំណើរការលើ Android 8.1 ជំនាន់ខ្ពស់ផុតលេខ សម្របនឹងផ្ទៃកម្មវិធី ColorOS 5.0។
តម្លៃលក់ពេលបច្ចុប្បន្នសម្រាប់ទំហំ 64GB តម្លៃ ២៩៩ ដុល្លារ និងទំហំ 128GB តម្លៃ ៣៦៩ ដុល្លារ។
POCO F1 មានបំពាក់មកជាមួយ អេក្រង់ ៦,១៨ អ៊ីញ LCD កម្រិត ២ ២៤៦ x ១ ០៨០ ភីកសែល មាត្រដ្ឋាន ១៨:៧,៩។ ប្រើបន្ទះឈីប: Qualcomm Snapdragon 845 ប្រើ CPU Octa-Core ល្បឿន ២,៨GHz មាន GPU Adreno 630 បំពាក់ RAM 6GB។
ទើបមានលក់នៅលើទីផ្សារនាពេលថ្មីៗនេះសម្រាប់ទំហំ 64GB មានតម្លៃប្រមាណជា ៣២៩ ដុល្លារ និងទំហំ 128GB តម្លៃប្រមាណជា ៣៥៩ ដុល្លារ។
ស្មាហ្វូនដែលមានអេក្រង់ឆកដូច iPhone X ស្មាតហ្វូន Honor 10 មានចំណុចខ្លាំងត្រង់ការប្រើឈីប Kirin 970 មាន GPU ប្រភេទ Mali-G72 បន្សំកាមេរ៉ាភ្លោះក្រោយ 16MP +25MP (ពុំមែន Leica) និងខាងមុខ 24MP មាន Aperture f/2.0។ ជាមួយនឹងបច្ចេកវិទ្យាទំនើបអាចស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ និងចាប់ផ្ដើមមានលក់នៅលើទីផ្សារនៅចុងខែ ឧសភា។ បច្ចុប្បន្ន Hornor 10 មានតម្លៃ ៣៩៩ ដុល្លារ សម្រាប់ទីផ្សារក្នុងស្រុក។
ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Huawei ដែលទើបប្រកាសចេញលក់កាលពីថ្ងៃទី ២១សីហា ២០១៨ កន្លងទៅ។
Nova 3i មានកាមេរ៉ា AI ៤ គ្រាប់ ខាងមុខទំហំ 24M/ 2MP ខាងក្រោយ 16M/ 2MP ប្រើអេក្រង់ឆក ៦,៣អ៊ីញ កម្រិត Full HD+ ជាមួយនឹង GPU Turbo, Chip Kirin 710, RAM 4GB, ROM 128 GB និងថាមពលថ្ម 3340 mAh។
តម្លៃដាក់លក់ពេលបច្ចុប្បន្ន ៣២៩ ដុល្លារ។
Nova 3 ក៏មានកាមេរ៉ា AI ៤ គ្រាប់ដូចគ្នា ដោយខាងមុខ 24M/ 2MP និងខាងក្រោយ 24MP/ 16MP មានមុខងារ HDR Pro ជាមួយអេក្រង់ឆក ៦,៣ អ៊ីញ កម្រិត Full HD+ 409 ppi, Chip Kirin 970, RAM 6GB, ROM 128 GB និងថ្ម 3750 mAh ថែមទាំងមាន Fast Charge។
តម្លៃដាក់លក់ពេលបច្ចុប្បន្ន ៤៦៩ ដុល្លារ។
ក្រៅពីស្មាតហ្វូន ៦ម៉ូដែលខាងលើក៏នៅមានទូរសព្ទផ្សេងទៀតដែលមានរូបរាងកាត់ iPhone X ទាំងផ្នែកអេក្រង់កាមេរ៉ាក្រោយ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ចុចអានបន្ត
មកដឹងលម្អិតខ្លះៗពីភ្នែកទាំង ៣ របស់ P20 Pro ជួយអីបានខ្លះ
Galaxy S10 អាចល្អជាង Note 9 ក៏ថាបាន បើអាចគួររង់ចាំបន្តិចសិន