Modric ប្រាប់​ពី​ប្រតិកម្ម​ Ronaldo ក្រោយ​រូប​គេ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​អឺរ៉ុប​

  • 2018-09-07 07:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luka Modric បាន​ផ្ដួល​ Cristaino Ronaldo និង​ Mohamed Salah ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​របស់​ទ្វីប​អឺរ៉ុប​ឬ​ UEFA Men's Best Player of the Year។

Modric

ខ្សែ​បម្រើ​វ័យ​៣២​ឆ្នាំ​បាន​ឈ្នះ​ពាន​នេះ​លើក​ដំបូង​ក្រោយ​ជួយ​ Real Madrid ឈ្នះ​ UEFA Champions League និង​នាំ​ក្រូអាត​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup ឆ្នាំ​២០១៨​ហើយ​ក្លាយ​ជា​ក្រុម​​រង​ជើង​ឯក​។​ ការ​លើក​ពាន​របស់​ Modric ទទួល​ទាំង​ការ​សាទរ​ និង​ការ​រិះគន់​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ហើយ​ក៏​មាន​ប្រតិកម្ម​ពី​ Ronaldo ដែរ។​​

Ronaldo ដែល​ឈ្នះ​ពាន​ខាង​លើ​៣​ដង​ និង​ជា​ជើង​ឯក​ចាស់​បាន​ផ្ញើ​សារ​ដល់​ Modric ​តែ​ក្នុង​ន័យ​អបអរ​ទៅ​កាន់​រូបគេ​ប៉ុណ្ណោះ​​ក្នុង​នាម​ជា​មិត្ត​រួម​ក្រុម​​កាល​ពី​មុន​។​ "Ronaldo បាន​សម្ដែង​ការ​ត្រេកអរ​ចំពោះ​ខ្ញុំ​ ហើយ​ថា​ខ្ញុំ​សក្ដិសម​និង​ឈ្នះ​ពាន​នេះ​។ គេ​និយាយ​ថា​នឹង​មក​ជួប​ខ្ញុំ​ក្នុង​ពេល​ឆាប់​ៗ​"។ កីឡាករ​សញ្ជាតិ​ក្រូអាត​បញ្ជាក់​ដូច្នេះ។

គួរ​បញ្ជាក់​ថា​ Modric នៅ​មាន​ឱកាស​ឈ្នះ​ពាន​ FIFA Player of the Year មួយ​ទៀត​ក្រោយ​មាន​ឈ្មោះ​ក្នុង​បញ្ជី​៣​នាក់​ចុង​ក្រោយ​ជាមួយ​ Salah និង​ Ronaldo ដដែល​។ ការ​ប្រកាស​លទ្ធផល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​នេះ៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី