ចំណេញពេញ១ខែបើចេះប្រើប្រូម៉ូសិន «មិនទទឹកភ្លៀង» ធានាទៅណាមកណាស្រួលខ្លួនអស់ទាស់

  • 2018-09-08 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ខែភ្លៀង​ កង្វល់​ធំ​បំផុត​របស់​អ្នក​ត្រូវ​ចេញ​ក្រៅ​ធ្វើ​ការ​ញឹកញាប់ ហើយ​គ្មាន​ឡាន​ផ្ទាល់​ខ្លួន​នោះ គឺ​ទទឹក​ភ្លៀង រួច​តាំង​ឈឺ​ផ្តាសាយ​ហើយ​ មែន​អត់ ? ដូច្នេះកុំ​បណ្តោយ​ខ្លួន​ឲ្យ​ទទឹក​ភ្លៀង​ទៀត​ ដោយ​ជ្រើសរើស​មធ្យោយ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព រហ័ស​ទាន់​ចិត្ត និង​មាន​ផាកសុខភាព  តាមរយៈ Grab។

ពិសេស​! ក្នុង​ខែ​កញ្ញា​នេះ ប្រើ Grab ចំណេញ​ច្រើន​មែនទែន ជាមួយ​ប្រូម៉ូសិន «មិនទទឹកភ្លៀង» (WETFREE) ​ដោយ​​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ដំណើរ​មិន​​គិត​ថ្លៃ នៅ​ពេល​ដែល​ជិះ​ត្រឡប់​មក​វិញ​រហូត​ដល់​ ៨០០០ រៀល។

ការ​ផ្តល់​ជូន​នេះ​ចំពោះ​តែ​ការ​ធ្វើ​ដំណើរ​លើក​ទី ២​ ក្នុង​ថ្ងៃ​តែ​មួយ ដោយ​អ្នក​ត្រូវ​​បង់​តម្លៃ​ពេញ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​លើក​ទី ១ រួច​ប្រើ​ប្រូម៉ូកូដ WETFREE នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​លើក​ទី ២។ មាន​ន័យ​ថា បើ​ជិះ​​មក​វិញ​អស់​​ចាប់​ពី​ ៨០០០ រៀល​ចុះ​ក្រោម អ្នក​មិន​ចាំ​បាច់​បង់​ថ្លៃ​ឡើយ។ តែ​បើ​លើស​នោះ អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៨០០០ រៀល​នេះ​តែម្ដង ចំពោះ​ការ​ធ្វើ​ដំណើរលើកទី២ ក្នុង​ថ្ងៃ​ដដែល​​។

កុំ​ភ្លេច​ណ៎ា ប្រើ​កូដ​ប្រូម៉ូសិន​នេះ​រាល់​ពេល​ធ្វើ​ដំណើរ​លើក​ទី២ ក្នុង​ថ្ងៃ​តែ​មួយ ។​ ប្រូម៉ូសិន​នេះ មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី ៣០ កញ្ញា ២០១៨។

Grab ជាសេវាដឹកជញ្ជូនអ្នកដំណើរដ៏ពេញនិយមមួយ ងាយស្រួល​ ដោយ​គ្រាន់តែ​ចុច​តាម​កម្មវិធីទូរសព្ទ Grab  និង​ផ្តល់ជូន​ច្រើនជម្រើសមធ្យោបាយធ្វើដំណើរជាច្រើនដូច​​ ដូចជា GrabTukTuk ,GrabRemorque (រម៉ក), JustGrab, និងGrabSUV ដោយ​តម្លៃនឹ​ងបង្ហាញជាស្រេចមុនអ្នក​ចុចកក់​ (Booking) ហើយ​អ្នកមិនត្រូវ​បាន​ឲ្យរង់ចាំ​យូរលើសពី ៥នាទីឡើយ។

ព័ត៌មាន​បន្ថែម​​សូម​ចូល​ទៅ​កាន់​ទំព័រ Facebook Grab

ដើម្បីឲ្យយល់ច្បាស់ពីប្រូម៉ូសិននេះ តោះ! មើល​វីដេអូ ៖

ដោយ៖​ ដេត លីដា