លក់​ចេញ​វិញ iPhone X បាន​តម្លៃ​ខ្ពស់​បំផុត ធៀប​នឹង​ស្មាតហ្វូន​ដទៃ​ខុស​គ្នា​ដាច់

  • 2018-09-09 02:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Music Macpie ក្រុមហ៊ុន​លក់​រាយ​ទូរសព្ទ​ធំ​មួយ​របស់​អង់គ្លេស​បាន​បង្កើត​ការ​សិក្សា​ថ្មី​មួយ ដែល​ពិនិត្យ​មើល​លើ​តម្លៃ​លក់​ចេញ​វិញ​របស់​ស្មាតហ្វូន​ល្បីៗ​ ក្រោយ​ចេញ​លក់​បាន​មួយ​ឆ្នាំ។

តាម​​ទិន្នន័យ​របស់​ក្រុមហ៊ុន​ខាង​លើ​ ពេល​និយាយ​ពី​ម៉ាក​ Apple អាច​ធ្វើ​បាន​ល្អ​ជាង​គេ ដែល​ខាត​បង់​តម្លៃ​ជា​មធ្យម​ ៤៥% ក្រោយ​ចេញ​លក់​បាន​មួយ​ឆ្នាំ។ Samsung ឈរ​នៅ​លេខ​ពីរ​បាត់​បង់​តម្លៃ​ ៦២% និង LG, Google, Huawei, HTC ប្រកៀក​ប្រកិត​គ្នា​បាត់​បង់​តម្លៃ​ចន្លោះ​ពី​ ៨០% ទៅ ៨៥%។ ភ្ញាក់ផ្អើល​ជាង​គេ​គឺ​ម៉ាក​ OnePlus ដែល​បាត់​បង់​តម្លៃ​រហូត​ដល់​ ៩៧% ជា​មធ្យម។

ពេល​មើល​លើ​ម៉ូដែល​នីមួយៗ​វិញ​ iPhone X ខាត​បង់​តិច​ជាង​គេ ដែល​ខាត​បង់​ត្រឹម​ ៣២% ប៉ុណ្ណោះ។ តំណែង​បី​បន្ទាប់​ទៀត​គឺ​ iPhone ដដែល​ដោយ​ជា​ iPhone 8 Plus, iPhone 7 និង iPhone 8 បាត់​បង់​តម្លៃ​ចន្លោះ​ពី​ ៤៣% ទៅ ៤៥%។

បន្ទាប់​មក​ទៀត​គឺ Samsung Galaxy S8, S8+ និង S7 ដែល​បាត់​តម្លៃ​ចន្លោះ​ពី​ ៥៨% ទៅ ៥៩%។ បាត់​បង់​តម្លៃ​ខ្លាំង​ជាង​គេ​គឺ HTC Desire 820 បាត់​បង់​ ៩៥%, Honor 5X បាត់​បង់​ ៩៤% និង OnePlus One បាត់​បង់​តម្លៃ ៩៤%៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី