ប្រយ័ត្នទៅ គួរ​ប្រើ​ដប​ទឹក​ដែក​អ៊ីណុក ជាង​ប្លាស្ទិក​ បើដឹង​ហេតុផល​ភ្ញាក់ខ្លួន​មិន​ខាន

  • 2018-09-10 02:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​អ្នកទៅ​កន្លែង​ធ្វើការ ក្លឹប​ហាត់ប្រាណ ឬ​ទីលាន​ទាត់​បាល់ មួយ​ចំនួន​អាច​ច្រកទឹកតាម​ខ្លួន​ (ទឹកក្រូច ទឹក ឬ​កាហ្វេ) ងាយស្រួល​ពេល​ត្រូវការ​ទទួលទាន និង​កាត់​បន្ថយ​ការ​ចំណាយ​មួយ​ផ្នែក​​។ 

ការ​ជ្រើសរើស​ដប​ទឹក ខ្លះ​សម្លឹង​តម្លៃ ខ្លះ​ទៀត​សម្លឹង​ឃើញ​គុណភាព រវាង​ដប​ទឹក​លោហៈ​អ៊ីណុក និង​ប្លាស្ទិក នៅ​តាម​ហាង​។ ហេតុអ្វី​ដប​ទឹក​ដែក​អ៊ីណុក ល្អ​ជាង​ប្លាស្ទិក​៖

  • អាយុ​កាល​ប្រើ​បាន​យូរ​ជាង​៖

ប្លាស្ទិក​ងាយ​នឹង​បែក ខូច​ទ្រង់ទ្រាយ ជាពិសេស​ពេល​ច្រក​ទឹក​ក្តៅ ឬ​ត្រូវ​កម្តៅ​ថ្ងៃ​។ ដែក​អ៊ីណុក អាច​ធានា​ចំពោះ​រឿង​នេះ​បាន​។ 

  • មិន​សូវ​បារម្ភ​ពី​សារធាតុ​គីមី៖

ប្លាស្ទិក​មាន​សារធាតុ​គីមី​ជាច្រើន ដូចជា BPA (ហានិភ័យ​កកើត​ជម្ងឺ​មហារីក ទឹកនោម​ផ្អែម និង​ជម្ងឺ​មួយ​ចំនួន​ទៀត​) មាន​ហានិភ័យ​ដល់​សុខភាព​ក្នុង​ពេល​ប្រើប្រាស់​។ សារធាតុ​គីមី​ទាំងនេះ រំភាយ​ចេញ ភាគច្រើន​ពេល​សីតុណ្ហភាព​កើន​ក្តៅ ឬ​ពេល​ដាក់​ចោល​ក្នុង​រថយន្ត​។ 

ដប​ទឹក​ដែក​អ៊ីណុក​មិន​ត្រូវការ​ស្រទាប់​ប្លាស្ទិក អាច​រក្សា​សុវត្ថិភាព និង​សុខភាព​បាន​ល្អ។ ពេល​ទិញ គួរ​ពិនិត្យ​មើល​ខាងក្នុង​ផង​ដែរ ប្រាកដ​ថា​ក៏​ជា​ដែក​អ៊ីណុក​។ 

ត្បិត​ដែក​អ៊ីណុក​ល្អ ប៉ុន្តែ​ក៏​ត្រូវ​មាន​ការ​ថែទាំ​ ដោយ​មិន​គួរ​ច្រក​ទឹក​ក្តៅ​ខ្លាំង អាច​ឆាប់​ខូច​ទ្រង់ទ្រាយ ហើយ​ក៏​អាច​រលាក​ដៃ​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ គួរ​សម្អាត​ដោយ​ប្រើ​ទឹក​ក្តៅ​អ៊ុនៗ សាប៊ូ និង​ប្រើ​ច្រាស​ធ្មេញ​ទន់ៗ បើ​ត្រូវការ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ sustainablebabysteps   ប្រែ​សម្រួល៖ ប៊ុនធឿន