លឿនៗ អ្នកកើតទុក្ខមិនសុខចិត្តប្រឡងធ្លាក់មុខវិជ្ជាណា១ អាចស្នើពិនិត្យបាន

  • 2018-09-10 05:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​បាក់ឌុប​ប្រឡង​ឆ្នាំ ២០១៨​ ដឹង​លទ្ធផល​រួច​ហើយ តែ​កើត​ទុក្ខ​​មិន​សុខ​ចិត្ត​នូវ​លទ្ធផល​ប្រឡង​ធ្លាក់​មុខវិជ្ជា​គណិត ឬ​មុខវិជ្ជា​ដទៃ​ទៀត​នោះ​ ​​ ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ក្រសួង​មក​​​ពិនិត្យ​ពិន្ទុ​ឡើង​វិញ​បាន​។

រូបតំណាង

ដើម្បីស្នើទៅពិនិត្យបាន​ សូមភ្ជាប់​មក​ជាមួយ៖

​​- លិខិតស្នើសុំ ចុចទីនេះ

  • សៀវភៅគ្រួសារ ឬស្នាក់នៅ

  • សៀវភៅតាមដានការសិក្សា ឬវិញ្ញាបណ្ណបត្រសិស្សឆ្នើម សិស្សពូកែ គណិត...

  • កាតសិស្ស

បញ្ជាក់៖ សូមដាក់ពាក្យនៅទីតាំងក្រសួងអប់រំ យុវជន និងកីឡា អាសយដ្ឋាន៖ អគារលេខ ៨០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លេខទំនាក់ទំនង (៨៥៥ - ២៣) ២១៩ ២៨៥ អ៊ីមែល៖ info@moeys.gov.kh /​ webmaster@moeys.gov.kh ។

​សូមប្រញាប់​មក​ដាក់​ពាក្យ​ឲ្យ​បាន​រួស​រាន់​ ​មុន​ចេញ​លទ្ធផល​អាហារូបករណ៍​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​ប្អូនៗ​ ។​

អត្ថបទ៖ ស៊ិន សាវ៉េត