រយលានអត្ថន័យពីបទ «មន្ទីរពេទ្យគន្ធបុប្ផា» ច្រៀងដោយ កញ្ញា ព្រំ រីតា

  • 2018-09-10 10:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងជាពិធីករ ដែលប្រិយមិត្តស្គាល់ថា ជា ឌីជេលក់ណែម បានចេញផ្សាយបទ​ចម្រៀង​មួយបទ ចាក់ដោតអារម្មណ៍ ទាក់ទងនឹងមន្ទីរពេទ្យគន្ធបុប្ផា ដោយរៀបរាប់ពីទឹកចិត្តដ៏​វិសេស​វិសាល​របស់​មន្ទីរពេទ្យ មួយ​នេះ​ជួយ​មក​ដល់​កុមារ​កម្ពុជា​រាប់លាននាក់។

កញ្ញា ព្រំ រីតា ហៅក្រៅ Dj វតី

កញ្ញា រីតា ហៅក្រៅ Dj វតី រៀបរាប់បញ្ជាក់ថា៖ បទ «មន្ទីរពេទ្យគន្ធបុប្ផា» ធ្វើឡើងដើម្បីថ្លែងអំណរគុណទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាការតបស្នងអរគុណដែលបានជួយកម្ពុជាកន្លងមក ដោយកញ្ញាបានពិភាក្សាជាមួយលោកតន្ត្រីករ រិន ធីរ៉ា ទើបសម្រេចចិត្តធ្វើបទនេះឡើង»។

បទចម្រៀងនេះត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០១៧ តែមិនសូវមានអ្នកបានស្តាប់ទេ ព្រោះវាមិនមែនជាបទចម្រៀង កន្ទ្រាក់អារម្មណ៍រីករាយ តែកញ្ញា វតី ប្រាប់ថា កញ្ញាតាំងចិត្តផលិតបទនេះ ហើយច្រៀងចម្រៀងបទ «មន្ទីរពេទ្យគន្ធបុប្ផា» នេះដើម្បីប្រាប់កូនខ្មែរឱ្យដឹងថានេះជាមន្ទីរពេទ្យដែលខ្មែរត្រូវចងចាំ និងដឹងគុណ។

លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា រូបភាពពី៖ Kinderarzt Beat Richner im Jahr 2009

ស្រប់ពេលដែលព័ត៌មាននៃការលាចាកលោករបស់លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា ធ្វើឱ្យកញ្ញា ហើយពិសេសខ្មែរទូទៅ​មាន​អារម្មណ៍សោកស្តាយ និងអារម្មណ៍រន្ធត់ចំពោះការចាកចេញគ្មានថ្ងៃត្រលប់របស់លោក។

កញ្ញា បន្តថា ៖«ខ្ញុំមានអារម្មណ៍ថាសោកស្តាយ ដែលប្រទេសកម្ពុជាបានបាត់បង់វីរៈបុរសម្នាក់ ដែលតែងតែបានជួយកុមារកម្ពុជារាប់លាននាក់!»។ យ៉ាងណាមិញ កញ្ញា វតី សង្ឃឹម​ថា​បទ​ចម្រៀង​មួយ​បទ​នេះ​នឹង​អាច​នាំ​អារម្មណ៍​អ្នកស្តាប់​គ្រប់គ្នា​ឱ្យនឹកឃើញ​ពីវីរៈភាពរបស់ លោក Richner ដែលបូជាគ្រប់យ៉ាងដើម្បីកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យ គន្ធបុប្ផា៕

អត្ថបទ៖ Sunny

អត្ថបទថ្មី