ទូរសព្ទចាស់ អាចប្រើដូចថ្មី ផ្លាស់ប្តូរតែ ៦ ចំណុច ដឹងលទ្ធផលភ្លាមៗ
- 2018-09-12 02:16:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទចាស់ អាចប្រើដូចថ្មី ផ្លាស់ប្តូរតែ ៦ ចំណុច ដឹងលទ្ធផលភ្លាមៗ
ចន្លោះមិនឃើញ
ទូរសព្ទប្រើកាន់តែយូរ គុណភាពកាន់តែធ្លាក់ចុះ។ អ្នកអាចទ្រាំប្រើទូរសព្ទពីរ ឬបីឆ្នាំ ដោយសារបច្ចេកវិទ្យាមិនសូវហួសសម័យ និងនៅអាចប្រើបានធម្មតា។ ប៉ុន្តែអ្នកក៏អាចផ្លាស់ប្តូរការប្រើប្រាស់ដូចទូរសព្ទថ្មី ដោយអនុវត្តតាមការណែនាំនេះ ពេលកាន់ប្រើមានអារម្មណ៍ដូចថ្មី។
១) សម្អាត Storage
ធ្វើការសម្អាតឯកសារខូចៗ, File ស្ទួន, File មានទំហំធំ ព្រមទាំងលុបចោលរូបភាព និងវីដេអូណាលែងមានតម្រូវការ ទាំងនេះអាចប្រើកម្មវិធី File Go ជំនួយបាន។ ការរក្សាទុករូបភាព និងវីដេអូក្នុងទូរសព្ទ មិនមែនជាវិធីមានសុវត្ថិភាពនោះទេ គួរប្រើ Cloud Storage ដូចជា កម្មវិធី Google Photo ជាដើម។
២) លុបចោលកម្មវិធីកម្រប្រើ
ធ្វើការលុបចោលកម្មវិធីកម្រ ឬលែងប្រើ ដើម្បីទុក Space ខ្លះសម្រាប់ប្រព័ន្ធសម្រួលដល់ល្បឿនប្រើប្រាស់ ហើយក៏អាចសម្អាតកម្មវិធីបង្ហាញច្រើនពេកលើទូរសព្ទផងដែរ ដែលត្រូវចំណាយពេលរកកម្មវិធីចង់ប្រើ។
៣) ប្ដូរប្រើកម្មវិធីមានទំហំស្រាលជាងនេះ
អាចព្យាយាមរកកម្មវិធីស្រដៀងគ្នាមានទំហំតូច ស្រាលជាង កម្មវិធីកំពុងប្រើប្រាស់។ ឧទាហរណ៍ អាចប្ដូរប្រើ Facebook ទៅជាជំនាន់ Lite វិញ មានមុខងារស្រដៀងគ្នា អាចប្រើបាន ជួយសម្រួលដល់ល្បឿនប្រើប្រាស់។ ចំពោះកម្មវិធីដទៃទៀត ដូចជា Google Maps និង Skype ក៏ផ្ដល់ជម្រើសស្រដៀងគ្នាដែរ។
៤) បិទការប្រើប្រាស់ទិន្នន័យនៅ Background
កម្មវិធីមួយចំនួនទោះមិនកំពុងប្រើ ក៏មាន Service ដំណើរការនៅ Background ក្នុងការរក្សាទិន្នន័យចុងក្រោយបំផុត ដែលគួរត្រូវបិទ។ ធ្វើបែបនេះអាចជួយសន្សំទិន្នន័យអ៊ីនធឺណិត ថាមពលថ្ម ក៏ដូចជាល្បឿនដំណើរការប្រព័ន្ធផងដែរ។
៥) ប្រាកដថារាល់កម្មវិធីបានអាប់ដេត
កំណែទម្រង់ថ្មីៗរបស់កម្មវិធីអាចជួយដោះស្រាយបញ្ហាកើតមានទាំងចំពោះកម្មវិធីខ្លួនឯង និងប្រព័ន្ធផងដែរ។ ក្នុងនោះ អាចមានមុខងារថ្មីៗ បន្ថែមលើកម្មវិធីក៏មាន។
៦) Factory Reset
អាចធ្វើការសម្អាតទិន្នន័យទាំងស្រុងក្នុងទូរសព្ទ ប៉ុន្តែមុនធ្វើគួរ Backup ទិន្នន័យសំខាន់ៗទុក។ នេះនឹងជួយសម្រួលល្បឿនប្រើប្រាស់ទូរសព្ទ ដូចទើបទិញ។
លើសពីនេះ ការផ្លាស់ប្ដូរសម្បកមានរចនាបទតាមចំណូលចិត្ត បន្ទះការពារអេក្រង់ថ្មី ប្ដូររូបភាពផ្ទាំង Home Screen ឬ Theme រួមទាំងការទិញឧបករណ៍ជំនួយបន្ថែមដូចជាជើង Tripod ឬ Lens។ ទាំងនេះ អាចជួយបង្កើនអត្ថប្រយោជន៍ដល់ទូរសព្ទ ធ្វើឲ្យមានអារម្មណ៍ថ្មីកាន់តែចូលចិត្តយកស្មាតហ្វូនតាមខ្លួន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ