៣ ប្រទេស​​នេះ​ជា​ប្រភព iPhone ចេញយប់នេះ នាំមក​លក់ស្រុកខ្មែរ

  • 2018-09-12 07:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន Apple បាន​ចេញ​ថ្ងៃ​ប្រកាស​ចេញ iPhone ស៊េរី​ថ្មី​បី​ម៉ូដែល​សម្រាប់​ឆ្នាំ ២០១៨ នៅ​យប់​ម៉ោង ១២ ឈាន​ចូល​ថ្ងៃ​ទី ១៣ ខែ​កញ្ញា។

iPhone ស៊េរី​ថ្មី​បី​ម៉ូដែល​ដែល​មាន​ឈ្មោះ iPhone XC, iPhone XS និង iPhone XS Plus នឹង​អាច​មាន​លក់​នៅ​លើ​ទី​ផ្សារ​ក្នុង​ស្រុក​មួយ​ថ្ងៃ​បន្ទាប់ ពោល​គឺ​នៅ​​ថ្ងៃ​ទី ១៤ ឬ ១៥ នេះ​​បើ​តាម​ការ​​សាក់​សួរ​នៅ​តាម​ហាង​ធំៗ​ដែល​ធ្លាប់​នាំ​យក​ផលិតផល​នេះ​មក​លក់​កន្លង​មក។

មិន​ខុស​ពី​ជំនាន់ iPhone X ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រកាស​ចេញតែតម្លៃក៏មិន​ធម្មតា​ដែរ និង​មិន​មាន​ការ​ធានា​ពីក្រុម​ហ៊ុនឡើយ។ ងាក​មក​ iPhone ស៊េរី​ថ្មី​នេះ​ដែរ​បើ​តាម​ការ​បញ្ជាក់​ពី​តាម​ហាង​អាច​នាំ​ចូល​ពី​ទីផ្សារ​អាមេរិក ឬ ទីផ្សារ​ប្រទេស​ចិន សិង្ហបុរី ចំពោះ​តម្លៃ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយទេ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ព័ត៌មាន​លម្អិត​រង​ចាំ​តាម​ដាន​ជា​មួយ Sabay ។

អានបន្ត

អត្ថបទ៖ ម៉េងងី