សិស្សនិទ្ទេសA ក្នុងខេត្តមួយ បាន Zoomer-X 2018 អូសចេញពីឃ្លាំងក្ដៅៗ ជិះគ្មានអស់មួយរៀល

  • 2018-09-12 07:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​និទ្ទេសA ប្រចាំ​ខេត្ត​កំពង់ស្ពឺ ចំនួន​៣​នាក់ បាន​ទទួល​កាដូ​ពិសេស​ជា​ម៉ូតូ Zoomer-X 2018 ម្នាក់​មួយ​គ្រឿង​ទើប​អូស​ចេញ​ពី​ឃ្លាំង​ថ្មី​ចែស ពី​ឯកឧត្ដម វី សំណាង ជា​អភិបាល​ខេត្ត។

សិស្ស​និទ្ទេស​A ទាំង​៣​នាក់​នោះ​រួម​មាន៖

១. ហ៊ត ឈៀងហេង មកពី វិទ្យាល័យ ត្រែងត្រយឹង ទទួលបានលំដាប់ពិន្ទុ 99.912

២. ជា បរិបូរ មកពី វិទ្យាល័យ វាលពង់ ទទួលបានលំដាប់ពិន្ទុ 99.827

៣ . អ៊ឹង ហ្គិចភីង មកពី វិទ្យាល័យ កំពង់ស្ពឺ ទទួលបានលំដាប់ពិន្ទុ 99.779

ចំនួនអ្នកជាប់បាក់ឌុបនិទ្ទេសA ឆ្នាំនេះមានចំនួន ២៩០នាក់។ ក្នុងនោះរាជធានីភ្នំពេញមានអ្នកជាប់និទ្ទេសA ច្រើនជាងគេបំផុតរហូតដល់ ១៣៥នាក់ឯណោះ។ ចំណែកឯខេត្តដែលច្រើនបន្ទាប់ៗទៀតមានដូចជា​៖

  • សៀមរាប ២១នាក់

  • កណ្ដាល ១៦នាក់

  • បាត់ដំបង ១៥នាក់

  • តាកែវ ១៥នាក់

  • កំពង់ចាម ១៣នាក់

  • កំពត ១១នាក់

អត្ថបទ៖ វឌ្ឍនៈ