វិធីទស្សនាផ្ទាល់ការប្រកាសចេញ iPhone Xs និង iPhone Xr បន្តិចទៀតនេះ

  • 2018-09-12 13:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្តិច​ទៀត​នេះ​ព្រឹត្តិការណ៍​ Apple ​ដែល​ធ្វើ​ឡើង​នៅ​សាល​ Steve Jobs នឹង​ចាប់​ផ្ដើម​ហើយ។ ក្នុង​​ព្រឹត្តិការណ៍​នេះ​គេ​រំពឹង​ថា​ Apple នឹង​បង្ហាញ​ចេញ​ផលិតផល​ រួម​ទាំង​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​ រួម​មាន​ iPhone ស៊េរី​ថ្មី​ដែល​មាន​ដល់​ទៅ​ ៣ ម៉ូដែល​ឯណោះ។

កម្មវិធី​នេះ​ដែរ​នឹង​មាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​វិបសាយ​របស់​ Apple ផ្ទាល់​ ហើយ​ខាង​ក្រោម​នេះ​ជា​វិធី​ចូល​ទស្សនា​ព្រឹត្តិការណ៍​ដែល​ចាប់​ផ្ដើម​នៅ​ម៉ោង​ ១២ យប់​នេះ ៖

@ នៅ​លើ​ iPhone, iPad ឬ iPod touch ត្រូវ​មាន​កម្មវិធី​ Safari ឬ Browser ដទៃ​ទៀត​ ដោយ​ត្រូវ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 ឡើង​ទៅ និង​លើ​ទូរសព្ទ​ដទៃ​ទៀត​​ក៏​អាច​ទស្សនា​បាន​តាម​រយៈ​ Browser

@ លើ​កុំព្យូទ័រ​ Mac ត្រូវ​​មាន​កម្មវិធី​ Safari ឬ Browser ដទៃ​ទៀត​ ដោយ​ត្រូវ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ macOS 10.12 ឡើង​ទៅ និង​កុំព្យូទ័រ​ធម្មតា​​ដែលប្រើ Windows អាច​ចូល​មើល​តាម​​រយៈ​ Microsoft Edge

@ ​ពេល​ត្រៀម​រួច​រាល់​ហើយ នៅ​ពេល​ដែល​កម្មវិធី​ចាប់​ផ្ដើម ​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​វិបសាយ​ www.apple.com/apple-events/september-2018/ ​​ ជា​ការ​ស្រេច

អត្ថបទ៖ សុខហេង