មក​ដឹង​ចំណែក​ទីផ្សារ​លក់​ចេញ iPhone បួន​ជំនាន់ មុន​ចេញ​សេរ៊ី ២០១៨ យប់​នេះ

  • 2018-09-12 13:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ណែនាំ​ត្រកូល​ស្មាតហ្វូន​អេក្រង់​ធំ ដោយ​បន្ថែម​ឈ្មោះ Plus កាល​ពី​ឆ្នាំ ២០១៤ ហើយ​មាន​ជា​បន្តបន្ទាប់​នៅម៉ូឌែលក្រោយៗ។ យោង​តាម​ក្រាប​បង្ហាញ​ទិន្នន័យ​ចំណែក​ទីផ្សារ​ពី Mixpanel បង្ហាញ​យ៉ាង​ច្បាស់​ថា​អតិថិជន​រមែង​និយម​ត្រកូល​អេក្រង់​ធុន​តូច ច្រើន​ជាង​ត្រកូល Plus នា​រយៈ​ពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ។

នា​ឆ្នាំ ២០១៥ ទូរសព្ទ iPhone 6 ក្តោបក្តាប់​ចំណែក​ទីផ្សារ​រួម​ បាន ៣៣,៤០ ភាគរយ ធៀប​នឹង iPhone 6 Plus បាន​ត្រឹម ១០,២២ ភាគរយ ។ មិន​ខុស​ពី​ជំនាន់ iPhone 6s ទទួល​បាន ២១,៣៩ ភាគរយ ធៀប​នឹង​ធុន​ធំ iPhone 6s Plus ធ្លាក់​ដល់ ៨,៦១ ភាគរយ ហើយ​ភាគរយ​នេះ​ក៏​បន្ត​កើត​មាន​ប្រហាក់ប្រហែល​នា​ឆ្នាំ​បន្ទាប់។

យ៉ាងណាមិញ​ចុង​ឆ្នាំ ២០១៧ អំឡុង​ការ​ដាក់​បង្ហាញ iPhone 8/8 Plus និង iPhone X សង្កេត​ឃើញ​អតិថិជន​ចាប់​អារម្មណ៍​លើ​ត្រកូល Plus ខ្ពស់​ជាង​មុន មាន​ដល់ ៩,៣៧ ភាគរយ ធៀប iPhone 8 មាន ៧,៨៩ ភាគរយ ប៉ុន្តែ​ជា​រួម​ចាញ់ iPhone X គម្រប់​ខួប​ដប់​ឆ្នាំ​ហក់​ដល់ ១២ ភាគរយ​ នៃ​តួ​លេខ​លក់​ចេញ iPhone ទាំង​អស់​ប្រចាំ​ឆ្នាំ ២០១៨។

ក្រាបទិន្នន័យពី Mixpanel

រំឭក​ថា​សេរ៊ី​ថ្មី​ឆ្នាំ ២០១៨ ពី​សំណាក់​ក្រុមហ៊ុន Apple នឹង​ត្រៀម​បង្ហាញ​ខ្លួន​នា​ម៉ោង ១២ រំលង​អធ្រាត្រ​យប់​នេះ ដោយ​រំពឹង​មាន iPhone Xs Max ទំហំ​អេក្រង់ ៦,៥​អ៊ីញ iPhne Xs អេក្រង់ ៥,៨ អ៊ីញ និង​ធុន​ទាប iPhone Xc អេក្រង់ ៦,១ អ៊ីញ​ប្រភេទ LCD ធម្មតា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី