iPhone 7/iPhone 8 ធ្លាក់​ថ្លៃ​មួយ​ដើម ១០០ ដុល្លារ​

  • 2018-09-13 04:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកាស​ចេញ iPhone ជំនាន់​ថ្មី​ភ្លាម​ Apple បាន​ទម្លាក់​តម្លៃ​ iPhone ស៊េរី​​ចាស់​ភ្លាម​ ​ដោយ​​ម៉ូដែល​នីមួយៗ​សុទ្ធ​តែ​ធ្លាក់​ថ្លៃ​អស់​ ១០០ ដុល្លារ​រៀងៗ​ខ្លួន។

ជាក់ស្ដែង iPhone 7 លក់​នៅ​សហរដ្ឋអាមេរិក​ បច្ចុប្បន្ន​នេះ​មាន​តម្លៃ ៤៤៩ ដុល្លារ​សម្រាប់​ទំហំ ៣២ GB និង​តម្លៃ​ ៥៤៩ ដុល្លារ​ សម្រាប់​ទំហំ​ ១២៨ GB។ ចំណែក iPhone 7 Plus ទំហំ ៣២ GB និង ១២៨ GB មាន​តម្លៃ​ ៥៦៩ ដុល្លារ និង ៦៦៩ ដុល្លារ។

ចំពោះ iPhone 8 Plus វិញ​​ទំហំ ៦៤ GB និង ២៥៦ GB មាន​តម្លៃ​ ៥៩៩ ដុល្លារ និង ៧៤៩ ដុល្លារ។ ឯ iPhone 8 Plus ទំហំ ៦៤ GB និង ២៥៦ GB មាន​តម្លៃ​ ៦៩៩​ដុល្លារ និង​ ៨៤៩ ដុល្លារ។

បញ្ជាក់​​ថា​ក្រៅ​ពី​នៅ​សហរដ្ឋអាមេរិក​ ​ការ​បញ្ចុះ​តម្លៃ​នេះ​ក៏​​បាន​ធ្វើ​ឡើង​នៅ​ទីផ្សារ​មួយ​ចំនួន​ទៀត​ដែល​មាន​ហាង​លក់​ផលិតផល​ Apple ផ្លូវ​ការ​ផង​ដែរ៕​​​​​​​ ​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម