ប្រៀបធៀបក្នុងវ័យ១៩ឆ្នាំដូចគ្នា Mbappe មានស្ថិតិល្អជាង Messi និង Ronaldo
- 2018-09-13 09:17:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀបក្នុងវ័យ១៩ឆ្នាំដូចគ្នា Mbappe មានស្ថិតិល្អជាង Messi និង Ronaldo
ចន្លោះមិនឃើញ
ប៉ុន្មានឆ្នាំទៅមុខទៀតរជ្ជកាលរបស់ជើងខ្លាំងទាំងពីរ Leo Messi និង Cristiano Ronaldo នឹងរលត់ហើយយុវជនក្មេងៗជំនាន់ក្រោយនឹងឡើងមកជំនួស។
Kylian Mbappe តារារបស់បារាំងនិងក្លឹប Paris Saint-Germain ត្រូវបានគេរំពឹងថានឹងក្លាយជាជើងខ្លាំងដល់កំពូលម្នាក់ក្នុងបាល់ទាត់នាពេលខាងមុខ។ អតីតកីឡាកររបស់ Monacoបច្ចុប្បន្នមានវ័យទើបតែ១៩ឆ្នាំប៉ុណ្ណោះ។ ហើយបើប្រៀបធៀបជាមួយ Messi និង Ronaldo ក្នុងវ័យដូចគ្នានេះ Mbappe ល្អជាងដាច់ចំពោះការរកគ្រាប់បាល់។
គ្រាប់បាល់រកបានក្នុងក្លឹប
Mbappe ៥២គ្រាប់
Messi ២៥គ្រាប់
Ronaldo ១៧គ្រាប់
គ្រាប់បាល់រកបាននៅ Champions League
Mbappe ១០គ្រាប់
Messi ២គ្រាប់
Ronaldo ០គ្រាប់
គ្រាប់បាល់ជាមួយជម្រើសជាតិ
Mbappe ៩គ្រាប់
Messi ៧គ្រាប់
Ronaldo ៤គ្រាប់
ទើបតែ១៩ឆ្នាំតែ Mbappe បានឈ្នះពាន World Cup បាត់ទៅហើយ។ តែ Messi និង Ronaldo មិនទាន់ឈ្នះនៅឡើយទេតាំងពីអាយុ១៩ឆ្នាំរហូតមកដល់ពេលនេះ៕