ការផ្សាយពាណិជ្ជកម្មអត់អស់លុយបិទព្រោងព្រាតពេញក្រុងភ្នំពេញ
- 2018-09-13 11:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការផ្សាយពាណិជ្ជកម្មអត់អស់លុយបិទព្រោងព្រាតពេញក្រុងភ្នំពេញ
ចន្លោះមិនឃើញ
"បិទមួយសេរី ផ្សាយមួយសេរី អត់អស់លុយទៀត"
មិនថា បង្គោលភ្លើង បង្គោលស្លាកចរាចរណ៍ ដើមឈើ ប្រអប់កុងទ័រអគ្គិសនី សុទ្ធតែស្ទីកគ័រ និងក្រដាសផ្សព្វផ្សាយ បិទគរគ្នាសឹងតែគ្មានចន្លោះ។
នេះជាវិធីផ្សព្វផ្សាយថ្មីមួយកំពុងពេញនិយមនៅតាមដងផ្លូវសាធារណៈនានាក្នុងរាជធានីភ្នំពេញ មានច្រើនជាងគេគឺនៅតាមកែងវិថី ផ្លូវបែបជា៤ ភ្លើងស្តុប និងដើមឈើ។
ក្រដាសដែលបិទជាប់បង្គោលភ្លើង និងដំជាប់នៅតាមដើមឈើទាំងនោះភាគច្រើនគឺ ការផ្សព្វផ្សាយពីការលក់ដីថោកៗ ទទួលបញ្ចាំដែលមានការប្រាក់ទាប បង្រៀនតាមផ្ទះ សេវាប្រាក់កម្ចីមានការប្រាក់ទាប ហើយអ្វីដែលមានច្រើនបិទគរគ្នានោះគឺស្ទីកគ័របូមលូ។ គ្រប់ការក្រដាសផ្សព្វផ្សាយទាំងនោះសុទ្ធតែដាក់លេខទូរស័ព្ទសម្រាប់ទាក់ទងទាំងអស់។
តើការបិទផ្សាយទាំងនេះធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងខុសច្បាប់ដែរឬទេ?