​ស្រី​ស្អាត​៤​រូប តំណាង​កម្ពុជា ​ត្រៀម​ចេញ​ទៅ​ប្រកួត​សម្រស់​លើ​ឆាក​អន្តរជាតិ​

  • 2018-09-14 23:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 58

ចន្លោះមិនឃើញ

ស្រី​ស្អាត​កម្ពុជា​ចំនួន​៤​រូប​ នឹង​ត្រៀម​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​ទៅប្រកួត​ប្រ​ជែង​សម្រស់ ព្រម​ទាំង​បង្ហាញ​ពី​វប្បធម៌​ជាតិ ​​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​លើ​ឆាក​អន្ត​ជាតិ។ ស្រី​ស្អាត​ចំនួន​៤រូប​ មាន​ដូច​ជា ​កញ្ញា រឿន ណាត កញ្ញា កែវ សេង​លី​ហូរ កញ្ញា ខា អាន​ឆានី ​និង​កញ្ញា ឌី លីកា។

កញ្ញា រឿន ណាត បវរ​កញ្ញា​ចក្រ​វាល​កម្ពុជា​ឆ្នាំ ២០១៨ ត្រៀម​ចូល​រួម​កម្មវិធី​ប្រកួត​បវរ​កញ្ញា​ចក្រវាល​ឆ្នាំ ២០១៨ ធ្វើ​ឡើង​នៅ​ទី​ក្រុង​បាង​កក ប្រទេស​ថៃ ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០១៨

កញ្ញា កែវ សេង​លី​ហូរ ​បវរ​កញ្ញា​ផែន​ដិ​កម្ពុជា​ ឆ្នាំ​២០១៨ ចូល​រួម​ការ​ប្រកួត​កញ្ញា​ឯក​ផែន​ដី​លើក​ទី ១៨ ក្រោម​ប្រធានបទ​កម្មវិធី "ទេព​អប្សរ​នៃ​មាតា​ភព​ផែន​ដី" ធ្វើ​ឡើង​នៅ​ទី​ក្រុង​ម៉ា​នីល ប្រទេស​ហ្វី​លី​ពីន ថ្ងៃទី ០៦ ខែតុលា ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨

(​រូប​ភាព៖​ Page Miss Earth Cambodia)

កញ្ញា ​ខា អាន​ឆានី ​តំណាង​កម្ពុជា​ត្រៀម​ចូលរួម​ប្រកួត​ កញ្ញា​ឯក​អាស៊ី​ប៉ាស៊ី​ហ្វិក​ លើក​ទី​៥០​ នៅ​ប្រទេស​ហ្វី​លី​ពីន ពី​ថ្ងៃ​ ១៤​កញ្ញា ដល់​ថ្ងៃ​ ៤​ខែ​តុលា ឆ្នាំ​២០១៨​ ​​​

(រូប​ភាព៖ Page Miss Cambodia)

កញ្ញា ​ឌី លីកា MISS GRAND CAMBODIA 2018 តំណាង​កម្ពុជា ​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ MISS GRAND INTERNATIONAL 2018 ដែល​នឹង​​ប្រព្រឹត្ត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ពីថ្ងៃទី៥ ដល់ថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០១៨ 

វត្ត​មាន​របស់​បវរកញ្ញា​ទាំង​៤​រូប​នេះ ​ជា​មោទកភាព​សម្រាប់​កម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​បង្ហាញ​ពី​សម្រស់​ដ៏​ផូ​ផង់​ ព្រម​ទាំង​វប្បធម៌​ជាតិ​ទៅ​កាន់បណ្ដា​ប្រទេស​ផ្សេង​ៗ ជុំវិញ​ពិភពលោក៕​​


អត្ថបទ៖ លឹម សុនា