ស្អែកត្រៀម! ម៉ោង ៦ព្រឹកទិវាសម្អាតពិភពលោកដំបូងបង្អស់នៅកម្ពុជាចាប់ផ្តើមហើយ

  • 2018-09-14 05:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ និង​ត្រៀម​រៀប​ចំ​អស់​រយៈ​ពេល​ជិត ២​ខែ​នៅ ២៥​ខេត្ត​ក្រុង​ទូទាំង​កម្ពុជា ឥលូវ​ទិវា​សម្អាត​ពិភពលោក ដែល​ជា​ព្រឹត្តិការណ៍​បរិស្ថាន​ជា​សកល និង​ធ្វើ​ជា​លើក​ដំបូង​បង្អស់​នៅ​កម្ពុជា នឹង​សម្ពោធ​បើក​ហើយ​នៅ​មុខ​ក្រសួង​បរិស្ថាន ថ្ងៃ​ស្អែក​ចាប់​ផ្ដើម​ពី​ម៉ោង ៦ព្រឹក និង​បញ្ចប់​នៅ​ម៉ោង ១១ថ្ងៃ​ត្រង់។

បើ​ចំណុច​ចាប់​ផ្តើម​ឆ្ងាយ​ពី​ផ្ទះ អ្នក​ក៏​អាច​ចូលរួម​បាន​យ៉ាង​ងាយស្រួល​នៅ​ចំណុច​ណា​មួយ​តាម​ផ្លូវ​ដែល​ក្រុម​អ្នក​ស្ម័គ្រ​ដើរ​សម្អាត​បាន​ដែរ សូម​មើល​ផែនទី​ផ្លូវ​ដើរ​​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម

ព្រឹត្តិការណ៍​សម្អាត​រយៈពេល​៥ម៉ោងនេះ គឺ​ជា​ចលនា​បរិស្ថាន​ពិភពលោក​មួយ ដែល​មាន​មនុស្ស​​ចូល​រួម​ប្រហែល ៣៨០​លាន​នាក់​ នៅ​១៥០ប្រទេសជុំវិញពិភពលោក ដោយ​ពួកគេ​បាន​ជុំ​គ្នា​សម្អាត កន្លែង​ធ្វើការ គ្រឹះស្ថាន​សិក្សា និង ទី​សាធារណៈ​ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ពិភពលោក​ស្អាត​គ្មាន​សំរាម។

ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​នេះ​ក្លាយ​ជា​ការ​ចង​ចាំ​ដ៏​ល្អ និង​សប្បាយរីករាយ កុំ​ភ្លេច​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ជា​ស្រេច និង​បបួល​មិត្ត​ភក្តិ​ទៅ​ឲ្យ​បាន​ច្រើន​ផង​ណា៎។

ចាប់អារម្មណ៍? អាច​ចុះ​ឈ្មោះ​ឥលូវ​នេះ នៅទីនេះ

ចំណុច​សំខាន់​​ត្រូវ​ត្រៀម​ដើម្បី​ចូលរួម World Clean Up Day 2018 ​មាន ៖​

  • ត្រូវ​យក​ដប​ទឹក ឬ កំប៉ុងទឹក​ផ្ទាល់​ខ្លួន​មក​ប្រើ

  • ស្គាល់​ផ្លូវ​ដែល​ត្រូវ​រត់​ឲ្យ​បាន​ច្បាស់​ជាមុន​សិន

  • ស្រោមដៃ និង​ថង់​ដាក់​សំរាម

  • ​ត្រូវ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាពផ្ទាល់​ខ្លួន​ដោយ​ខ្លួនឯង៕

អត្ថបទ​៖ ដេត​ លីដា

អត្ថបទថ្មី