លទ្ធផលបាក់ឌុបថ្មី ធ្វើឲ្យកូនភ្លោះនិទ្ទេស A នៅខេត្តកណ្តាល ជួបរឿងប្រែប្រួល១ ទីបំផុតដឹងការពិតហើយ

  • 2018-09-14 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រក​ឃើញ​ថា​មាន​បញ្ហា​បច្ចេកទេស ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ​សម័យ​ប្រឡង​ ២០ សីហា ថ្មី នៅ​ក្នុង​ព្រឹក​នេះ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ចំនួន​និទ្ទេស​របស់​បេក្ខជន​១ចំនួន។ ករណី​សិស្ស​ឆ្នើម ​ពីរ​នាក់​ប្អូន​ ដែល​ជាប់​និទ្ទេស A ដូចគ្នា មក​ទល់​ពេល​នេះ មាន​ការ​ប្រែប្រួល​បន្តិច ដែល​ធ្វើ​ឲ្យ​សាមី​ខ្លួន រង់​ចាំ​អ៊ុត​មើល​។

បងប្អូន​ស្រី​ភ្លោះ ជាប់​និទ្ទេស A

ទីបំផុតដឹងការពិត កញ្ញា នី លាងអ៉ីម បាន​បញ្ជាក់​ប្រាប់​​ Sabayថា​ សម្រាប់​លទ្ធផល​ថ្មី​នេះ កញ្ញា និង​បងប្អូន​ស្រី​ភ្លោះ​ម្នាក់​ទៀត ឈ្មោះ នី លាងអ៉ី ដែល​រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន សេរីភាព ​ខេត្ត​កណ្ដាល​ នៅ​តែ​ជាប់​និទ្ទេស A ដដែល។ តែ​អ្វី​ដែល​ប្រែប្រួល​ គឺ​លំដាប់​ពិន្ទុ​ថយ​ចុះ​​បន្តិច​បន្តួច​​ សម្រាប់​កូនភ្លោះ​ស្រី​១​គូ​នេះ។

លទ្ធផលលើកទី១

កញ្ញា នី លាងអ៉ីម បាន​បន្ត​ថា កាល​ពីការប្រកាសលទ្ធផលលើកទី១ កញ្ញា​ទទួល​បាន​និទ្ទេស Aទាំង​ពីរ​នាក់ ហើយ​លំដាប់​ពិន្ទុ ៩៩.៩៣១ តែ​បច្ចុប្បន្ន ៩៩.៩០៧។ ចំណែក​កញ្ញា នី លាងអ៉ី​ ដែល​ជា​បងប្អូន​ស្រី​ភ្លោះ ពី​មុន​បាន​លំដាប់​ពិន្ទុ ៩៩.៩៦០ តែ​នៅ​ពេល​បច្ចុប្បន្ន​ ៩៩.៩៤៤។

លទ្ធផលលើកទី២

​​​​សូម​បញ្ញាក់​ថា ​លទ្ធផល​ផ្លូវការ​ ក្រសួង​បាន​​រក​ឃើញ​មូល​ហេតុ​បច្ចេកទេស​កុំព្យូទ័រ មិន​បាន​ស្រង់​ពិន្ទុ​គណិតវិទ្យា ធ្វើ​ឲ្យ​លទ្ធផល​បាក់​ឌុប​មាន​ការ​ប្រែប្រួល​ទូទាំង​ប្រទេស។

លទ្ធផល​ថ្មី បេក្ខជន​ជាប់​សរុប ៧៦ ០៣៤ នាក់​ឯណោះ រីឯ​លទ្ធផល​ចាស់ ៧៥ ០៥៩នាក់។ បេក្ខជន​និទ្ទេស A មាន​ចំនួន បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨ នាក់ ដែល​តួ​លេខ​ចាស់ មាន​តែ ២៩០នាក់។

អត្ថបទ៖ ពៅ រក្សា