មួយ​ជ្រុង​តូច​នៃ​ការងារ​ជួយ​កាត់​បន្ថយ​សំរាម​ប្លាស្ទីក​នៅ​កម្ពុជា

  • 2018-09-14 14:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តើ​លោក​អ្នក​ដឹង​ដែរ​ឬ​ទេ​បច្ចុប្បន្ន​សំរាម ៤ពាន់លានតោន កំពុង​កើនឡើង​លើផែនដី ក្នុង​នោះ​សំរាម​ប្លាស្ទីក​ជិត ៨លានតោន កំពុង​ចាក់​ចូល​សមុទ្រ​ជា​រៀង​រាល់​ឆ្នាំ​។

-របាយការណ៍​មួយ ស្តី​ពី​កាក​សំណល់​ប្លាស្ទិក​ទូទាំង​សកលលោករបស់​អង្គការ​សហប្រជាជាតិបាន​បង្ហាញ​ថា ពិភពលោក​ទាំង​មូល​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ប្រមាណ​ជា​ ៥០០ម៉ឺនលាន​ថង់​ក្នុង​មួយ​ឆ្នាំ​ៗ។

-​​នៅ​រាជធានី​ភ្នំពេញ សំរាម​បាន​កើន​ឡើង​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ ៦​ម៉ឺន​តោន ស្មើ​ប្រមាណ ១២%។ ក្នុង​នោះ នៅ​ដើម​ឆ្នាំ​២០១៨​នេះ សំរាម​​បាន​កើន​ឡើង​រហូត​ដល់ ២៥០០​តោន ក្នុង​១ថ្ងៃ។ 

របរប្រចាំថ្ងៃរបស់អ្នកភូមិនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

-យោង​តាម​របាយការណ៍​ដែល​ក្រសួង​បរិស្ថាន​​នៅ​រាជធានី​ភ្នំពេញ ថង់​ប្លាស្ទិក​យ៉ាង​ហោច​ណាស់​ជាង ១០ លាន​ថង់ ត្រូវ​បាន​ប្រើ​ប្រាស់​ជា​រៀងរាល់ថ្ងៃ​។ ភាគរយ​នៃ​ថង់​ប្លាស្ទិក​ក្នុង​បរិមាណ​សំរាម​ដែល​ប្រមូល​បាន​តាម​រយៈ​ការ​បោស​សម្អាត​ផ្លូវ​ក្នុង​ទីក្រុង​ចំនួន​៣ បើ​តាម​ការ​ប៉ាន​ស្មាន​គឺ​ ១៧,៣% ក្នុង​ទីក្រុង​ភ្នំពេញ ២០,៧% ក្នុង​ខេត្ត​សៀមរាប និង ៣៤% ក្នុង​ខេត្ត​ព្រះសីហនុ។

ខាង​ក្រោម​នេះ​ជា​រូបភាព​ដែល​បង្ហាញ​ពី​សកម្មភាព​ការ​ប្រកប​​​របរ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​របស់​ស្ត្រី​វ័យ​ចំណាស់​មួយ​ដែល​កំពុង​ចូល​រួម​កាត់​បន្ថយ​សំរាម​ប្លាស្ទីក​នៅ​រាជធានី​ភ្នំពេញ​។

"១គីឡូ ១០០រៀល ក្នុង​មួយ​ថ្ងៃ​អាច​រក​បាន​២ម៉ឺនទៅ២ម៉ឺន ៥ពាន់ រៀល​" នេះ​សំដី​របស់​​​​ស្ត្រី​ចំណាស់​ប្រកប​របរ​លាង​សម្អាតសំបក​ដប​ជា​ប្រចាំ​​ម្នាក់​ ​​នៅ​សង្កាត់​ជើង​ឯក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ។

អ្នកស្រី ជុំ សុ​ឃាង កំំពុងដេរមាត់ការ៉ុងសំបកដបដែលលាងសម្អាតរួច

ក្រុម​គ្រួសារ​អ្នកស្រី ជុំ សុ​ឃាង ​​ប្រកប​របរ​លាង​សម្អាត​សំបក​ដបឲ្យ​​ថៅកែ​​អេតចាយ​នៅ​សង្កាត់​ជើង​ឯក​ នេះ​ជិត​មួយ​ឆ្នាំ​មក​ហើយ​។ ​ក្នុង​​មួយ​ថ្ងៃ​សម្រាប់​តែ​អ្នក​ស្រី​អាច​​លាង​សំបក​​បាន​ពី​២០០ ទៅ២៥០ គីឡូក្រាម​​ ដោយ​ក្នុង​​​១គីឡូ​ក្រាម​ បាន​១០០រៀល​​ ក្នុង​មួយ​ថ្ងៃ​​អ្នក​ស្រី​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពី​របរ​ប្រភព​​មេរោគ​នេះ​ពី​ ​២ម៉ឺន ទៅ​ ២ម៉ឺន ​៥ពាន់​រៀល​។

អ្នក​ស្រី​ សុឃាង​ លើក​ឡើង​ថា ​ក្នុង​មួយ​ថ្ងៃ​ដប​ប្លាស្ទីក​ដែល​ថៅកែ​អេតចាយ​ទិញ​ចូល​ហើយ​យក​ឲ្យ​គ្រួសារ​អ្នកស្រី​​លាង​សម្អាត​​មាន​ច្រើន​ណាស់​ លាង​មិន​ទាន់​ទេ ហើយ​ការងារ​ដូច​អ្នកស្រី​ក៏​មាន​មនុស្ស​តិច​តួច​ណាស់​ ភាគ​ច្រើន​គេ​ទៅដើរ​រើស​ថង់​ និង​ដប​ប្លាស្ទីកនៅ​ទីលាន​ចាក់​សំរាម​យក​មក​លក់​វិញ​ ព្រោះ​វា​ទទួល​បាន​​ចំណូល​ច្រើន​ជាង​។

សំបកដបប្លាស្ទីកនៅកម្ពុជាទាំង​ត្រូវបាននាំចេញទៅលក់ទីផ្សារប្រទេស វៀតណាម ថៃ និងប្រទេសចិន។

"ការងារ​លំបាក ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង ទទួល​កម្រៃ​ទាប តែវាជា​ការងារ​មួយ​​ដែល​បានចូលរួម​កាត់​បន្ថយ​កាក​សំណល់​ប្លាស្ទីក​នៅ​រាជធានីភ្នំពេញក៏ដូចជាកម្ពុជា​"

អ្នកគួរតែដឹងថា សំណល់​ប្លាស្ទិក គឺជា បញ្ហា​គំរាម​កំហែង​ចម្បង​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​និង​ការ​អភិវឌ្ឍ​មនុស្ស​ទូទាំង​ពិភពលោក​ ។

តោះ​ចូល​រួម​ និង​ជួយ​សម្អាត​ទាំង​អស់​គ្នា​ណា​ ទិវា​សម្អាត​ពិភពលោក ១៥ កញ្ញា ២០១៨ ស្អែក​នេះ​ម៉ោង​៦ព្រឹក​នៅ​ក្រសួង​បរិស្ថាន

ការ​ផ្សាយ​ពាណិជ្ជកម្ម​អត់​អស់​លុយ​បិទ​ព្រោង​ព្រាត​ពេញ​​ក្រុង​ភ្នំពេញ

បណ្តុំសារព័ត៌មានរូបថត Photo Story

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម