ភ្ញាក់ផ្អើល! ទិវាសម្អាតពិភពលោក ចាប់ផ្តើមភ្លាម កម្ពុជាមានអ្នកចូលរួមរាប់ម៉ឺននាក់ គួរឲ្យសរសើរ

  • 2018-09-15 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​នេះ មាន​ប្រជាជន​កម្ពុជា​រាប់​ម៉ឺន​នាក់ បាន​ចូលរួម​សកម្មភាព​រើស​សំរាម​តាម​ផ្លូវ ដើម្បី​អបអរ ទិវា​សម្អាត​ពិភពលោក ១៥ កញ្ញា។

ព្រឹត្តិការណ៍​បរិស្ថាន​ពិភពលោក​នេះ​ រៀប​ចំ​ជា​លើក​ដំបូង​នៅ​កម្ពុជា ក្នុងឆ្នាំ ២០១៨ ដោយ​​ក្រសួងបរិស្ថាន សហការ​ជាមួយ​អង្គការ Go​Green Cambodia និង Let's Do It។

តាម​ទំព័រ​ហ្វេសប៊ុក ផ្លូវការ​ដែល​មាន​ឈ្មោះ​ថា World Cleanup Day បាន​សរសេរ​ថា​ យ៉ាង​ហោច​ណាស់​ មនុស្ស​ជាង ៣ម៉ឺននាក់ បាន​រួបរួម​គ្នា​ ដើម្បី​សំអាត​បរិស្ថាន​ នៃ​ប្រទេស​ដ៏​មាន​តម្លៃ​របស់​ពួកគេ។ ទំព័រ​ដដែល​បាន​បន្ត​សរសេរ​ថា សូម​អរគុណ​ និង​កោត​សរសើរ​ ចំពោះ​ប្រជាពលរដ្ឋ ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បរិស្ថាន​របស់​ខ្លួន។

សូម​បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ មាន​ការ​រៀបចំ​ ១១​ចំណុច និង​ដង​ផ្លូវ​សំខាន់ៗ ដើម្បី​ឲ្យ​អ្នក​ចូលរួម​អាច​ដើរ​រើស​សំរាម ក្នុង​ទិវា​សម្អាត​ពិភពលោក។

ផែនទីគោលដៅ

ក្រៅ​ពី​នៅ​ប្រទេសកម្ពុជា ទិវា​សម្អាត​ពិភពលោកគឺ​ជា​ចលនា​ពលរដ្ឋ​ដ៏​ធំ​បំផុត​ របស់​ពិភពលោក​ ដែល​មាន​អ្នក​ចូលរួម​ជាង ១៥០ ប្រទេស​និង​អ្នក​ស្ម័គ្រចិត្ត​រាប់​លាន​នាក់​។

ប្រភពរូបភាព Sabay

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី