កប់! ៩សន្លឹកនេះ ល្មមឲ្យអ្នកចោលសម្រាមផ្តាសដឹងខ្លួន ក្រោយមើលសកម្មភាពអ្នកដើររើស មិនញញើតដៃ

  • 2018-09-15 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សាធារណជន​ជាតិ និង​អន្តរជាតិ​ គ្រប់​លំដាប់​ថ្នាក់​ កំពុង​ដើរ​រើស​សំរាម​​យ៉ាង​សកម្ម​មិន​ញញើត​ញញើម ពេញ​តាម​ដង​ផ្លូវ​នានា ​ក្នុង​រាជធានី​ភ្នំពេញ។ នេះ​ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​លើក​ទី​១ នៃ​ទិវា​សម្អាត​ពិភពលោក ១៥ កញ្ញា ២០១៨។

ផ្ដើម​ពី​ការ​ជួបជុំគ្នា នៅ​មុខ​ក្រសួង​បរិស្ថាន អ្នក​ចូលរួម​ទាំងអស់ បាន​បំបែក​គ្នា​ទៅ​តាម​ចំណុច​គោលដៅ​ខុស​គ្នា ១១​ដើម្បី​សម្អាត​បរិស្ថាន​ទីក្រុង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ អ្នក​ចូលរួម​មកពី​ប្រភព​ចម្រុះ​គ្នា ដែល​មាន​ទាំង​ថ្នាក់​ដឹក​នាំ​តំណាង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ បាន​ធ្វើ​សកម្មភាព​រួមគ្នា ដើរ​រើស​សំរាម​មិន​ញញើត​ដៃ ក្នុង​រូបភាព​ដ៏​សកម្ម។ អ្នក​ខ្លះ​កាន់​ស្បោង​ធំ ឯ​អ្នក​ខ្លះ​ទៀត​រើក​កកាយ​ កាកសំណល់នានា។

សូម​បញ្ជាក់​ថា ទិវា​សម្អាត​ពិភព​លោក ថ្ងៃ​ទី​១៥ កញ្ញា​ ២០១៨ នេះ ដែល​មាន​ប្រជាជន​ប្រមាណ ៣៨០​លាន​នាក់ នៃ​១៥០ប្រទេស ស្មើ​នឹង​៥% នៃ​ប្រជាជន​សរុប​ ទូទាំង​ពិភពលោក​ ធ្វើ​សកម្មភាព​សម្អាត​ទីក្រុង កន្លែង​ធ្វើការ គ្រឹះស្ថាន​សិក្សា និង ទី​សាធារណៈ​ ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។

ឆ្នាំ២០១៨ ប្រទេស​កម្ពុជា​ទើប​បាន​រៀបចំ​ ទិវា​អន្តរជាតិ​នេះ​លើក​ទី​១ ស្រប​នឹង​ការ​ប្រារព្ធ​ទិវា​នេះ មាន​រយៈ​ពេល ១០០ មក​ហើយ​ចាប់​តាំង​ពី​ការ​បង្កើត​សាធារណរដ្ឋ​អេស្តូនី។

សូម​ទស្សនា​កម្រង​រូបភាព​អ្នក​ចូលរួម​កម្ពុជា​ព្រឹក​នេះ ដើរ​រើស​សំរាម​ដ៏​សកម្ម​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

ប្រភពរូប Sabay

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី