គេ​ឆ្ងល់គ្រប់គ្នា ហេតុអ្វី Apple មិន​ប្រញាប់​បញ្ចេញ​អាវុធ​សំខាន់ 5G លើ iPhone ម៉ូដែល​ថ្មី​?

  • 2018-09-17 01:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Verizon នឹង​បញ្ចេញ​សេវាកម្ម 5G Home Wireless Broadband នៅ​ខែ​បន្ទាប់ ខណៈ Sprint និង LG មាន​បំណង​ចង់​បញ្ចេញ​ស្មាតហ្វូន​ដំបូង​លើ​ទីផ្សារ​ប្រើ​បច្ចេកវិទ្យា​ជំនាន់​ថ្មី​នេះ​។ ចុះ​ម៉េច​បាន​ជា Apple ហាក់​ស្ងាត់ស្ងៀម​ម៉្លេះ​ចំពោះ​រឿង​នេះ ឬ​ចាំ​ដល់​ឆ្នាំ ២០២០។ ​

លោក Lan Fogg ជា​អ្នក​វិភាគ​ឲ្យ OpenSignal ដែល​បាន​ប្រមូល និង​វិភាគ​ទិន្នន័យ​ពី​បណ្ដាញ​ទូរសព្ទ​ជាច្រើន បាន​លើក​ឡើង​ថា បច្ចេកវិទ្យា 5G ហាក់​មក​លឿន​ជាង​ការ​រំពឹង​ទុក​បន្តិច។ 

បច្ចេកវិទ្យា 5G នេះ ជួយ​បង្កើន​ល្បឿន និង​មាន​សមត្ថភាព​រាប់​រង Device ជាច្រើន​ចូល​ប្រើប្រាស់​ក្នុង​ពេល​ដំណាល​គ្នា​។ 

ជាង​មួយ​ទសវត្ស​កន្លង​ទៅ iPhone ចេញ​ដំបូង ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ស្មាតហ្វូន មាន Touchscreen និង​អាច​ប្រើ Browser បាន​ពេញ​លក្ខណៈ រួម​ជា​មួយ​មុខងារ​ល្អ​ៗថ្មី​ជាច្រើន​ទៀត​។ លើក​លែង​តែ​មួយ គឺ​បណ្ដាញ Cellular យឺត។ 

នៅ​ពេល​នោះ មាន​ទូរសព្ទ​ជាច្រើន​ប្រើ​បណ្ដាញ 3G តែ Apple មិន​ខ្វល់ខ្វាយ​ចាំ​រហូត​ដល់​ផុត ១ឆ្នាំ ទើប​មាន iPhone 3G ជំនាន់​ទី​ពីរ​។ iPhone បំពាក់​បច្ចេកវិទ្យា 4G LTE ក្នុង iPhone 5 ឆ្នាំ ២០១៣ យឺត​ជាង​ពីរ​ឆ្នាំ ក្រោយ Verizon បញ្ចេញ​ស្មាតហ្វូន 4G ដំបូង​។ 

ឆ្នាំមុន ពេល​ស្មាតហ្វូន Android បំពាក់ Gigabit LTE ក្រុមហ៊ុន Apple ចិត្ត​ត្រជាក់​បង្ហាញ iPhone X, 8 និង 8 Plus ជាមួយ​បច្ចេកវិទ្យា​ចាស់​ដដែល​។​ ឆ្នាំនេះ iPhone XS, XS Max និង XR ទើប​មាន​បំពាក់​ប្រើ Gigabit LTE។ 

Intel ជា​អ្នក​ផ្គត់ផ្គង់ Modem សម្រាប់ iPhone បញ្ជាក់​ថា Modem 5G ត្រៀម​ខ្លួន​រួចរាល់​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៩។ 

Apple បាន​រចនា Processor ផ្ទាល់​ខ្លួន A12 Bionic Chip បំពាក់​លើ iPhone XS, XS Max និង XR រួមទាំង មាន Chip Bluetooth កែច្នៃ​បង្កើន​ល្បឿន​ភ្ជាប់​ទៅ​នឹង AirPod និង​កាស Beat។ 

ការ​បង្កើត Modem មាន​ការ​ពិបាក ដូចនេះ Qualcomm បាន​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ​ក្នុង​ការ​ផលិត ហើយក៏​ជា​ហេតុផល​មួយ Intel ជាប់​គាំង​ជាច្រើន​ឆ្នាំ មុន​យក​ឈ្នះ​ជំនួញ​របស់ Apple។ ប៉ុន្តែ Apple មាន​ធនធាន​មនុស្ស​ល្អ​ជាច្រើន អាច​ហែល​ឆ្លង​ឧបសគ្គ​សំខាន់​ៗ ដើម្បី​ចូមរួម​ផលិត Modem ឲ្យ​សម​នឹង​ផលិតផល​ខ្លួន​។ ដូចនេះ ទើប Apple អាច​កែច្នៃ​អ្វីៗ​បាន​ថ្មី​ទាន់​កាល​កំណត់​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន