ជាង១០០នាក់នាំកូនទៅលេងកន្លែងកម្សាន្តដ៏ស្រស់ស្អាតនេះអត់អស់លុយម៉ារៀល ក្រោយចែកបទពិសោធន៍ពីការប្រើដបទឹកដោះ Hegen

  • 2018-09-17 05:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ម្ដាយ​ប្រមាណ ១០០នាក់​ ព្រម​ទាំង​កូន​ៗ​របស់​ពួក​គេ​ត្រូវ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ជួបជុំ​ដ៏​សប្បាយ​រីករាយ​លក្ខណៈ​គ្រួសារ​មួយ រៀបចំ​ដោយ​ក្រុមហ៊ុន​ដប​ទឹក​ដោះ Hegen កម្ពុជា ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​ការ​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ខ្លួន​កន្លង​មក នៅ​ភោជនីយដ្ឋាន Urban Space Playground & Café ចាប់​ពី​ម៉ោង ១០ព្រឹក រហូត​ដល់​ម៉ោង​២រសៀល។

កម្មវិធី​ជួប​ជុំ​នេះ​ក្រៅ​ពី​មាន​ទទួល​អាហារ​ថ្ងៃត្រង់​ ​ក៏​មាន​ការ​ចាប់​ឈ្មោះ​ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​រង្វាន់​២រូប​ក្នុង​វេទិកា​ចែក​រំលែក​បទពិសោធន៍​អ្នក​ប្រើប្រាស់ Hegen លើ​ផេក Hegen.Cambodia ដែល​ចាប់​ផ្ដើម​កាលពី​ថ្ងៃ​ទី ១០ សីហា ២០១៨មក​ម្ល៉េះ​ និង កម្មវិធី​ផ្ដល់​ជូន​កាដូ​ពិសេស​ជាច្រើន​ទៀត​តាមរយៈ​ការ​លេង​ហ្គេម​កម្សាន្ត​ជុំ​គ្នា​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ផលិតផល​ដប​ទឹក​ដោះ Hegen នៅ​កម្ពុជា​។

ពួក​គេ​នឹង​ត្រូវ​ធ្វើជា​សាក្សី​ដោយ​ផ្ទាល់​ដើម្បី​ធានា​បាន​តម្លាភាព​ក្នុង​ពេល​ចាប់​រង្វាន់ ដែល​មាន​កាដូ​ឈុត​ធំ (​ដែល​មាន​តម្លៃ​ស្មើនឹង $95.00) និង​កាដូ​ឈុត​តូច (​ដែល​មាន​តម្លៃ​ស្មើនឹង $41.80) ពី​ Hegen ​ផង​ដែរ​ ។ ជាង​នេះ​ទៅ​ទៀត Hegen ចង់​ឲ្យ​អតិថិជន​ដែល​ប្រើប្រាស់​ផលិតផល​របស់​ខ្លួន  បាន​ជួប​គ្នា និង​ចែករំលែក​បទពិសោធន៍​ដោយ​ផ្ទាល់ ពី​របៀប​ប្រើប្រាស់ និង​ការ​ចិញ្ចឹម​កូន​ប្រកប​ដោយ​​គុណភាព។ ក្មេងៗ​ក៏​អាច​លេង​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃ​ ខ្សាច់ Playground និង​អាង​ទឹក​កុមារ របស់​ Urban Space Playground & Café​ ​ផង​ដែរ។ លោក​បញ្ជាក់​បន្ថែម​។

បន្ទាប់​ពី​ចូល​ដល់​កម្ពុជា​ជាង​១ឆ្នាំ​មក​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុមហ៊ុន ស្រមោច ត្រេឌីង សឺលូសិន ដែល​នាំ​ចូល និង​ចែក​ចាយ​ផ្ដាច់​មុខ​ផលិតផល​ដប​ទឹក​ដោះ​លេខ​១​ពី​សិង្ហបុរី​ម៉ាក Hegen បាន​សម្រេច​រៀប​ចំ​កម្មវិធី​ជប់​លៀង​អាហារ​ថ្ងៃ​ត្រង់ដ៏ភ្ញាក់ផ្អើលដល់​​​អតិថិជន​ខ្លួន។ កម្មវិធីដ៏ភ្ញាក់ផ្អើលបែបនេះ នឹងមានជាបន្តបន្ទាប់ទៀត ដូច្នេះសូមអ្នកម្តាយទាំងអស់គ្នាបន្តគាំទ្រផលិតផល Hegen និងចូលរួមកម្សាន្តការលេងហ្គេមនៅលើកក្រោយៗទៀត៕

អត្ថបទ៖ ដេត លីដា