សូមជ្រាបជាដំណឹង! សូមប្រជាពលរដ្ឋ ហាមធ្វើដំំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ដាច់ខាត
- 2018-09-17 10:27:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមជ្រាបជាដំណឹង! សូមប្រជាពលរដ្ឋ ហាមធ្វើដំំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ដាច់ខាត
ចន្លោះមិនឃើញ
មកដល់ម៉ោង ១៧:០០ នាទី ល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរ ផ្អាកមិនឲ្យធ្វើចរាចរឆ្លងកាត់ទាំងស្រុងហើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ការផ្អាកមិនឲ្យធ្វើដំណើរឆ្លងកាត់នេះគឺ បន្ទាប់ពីទឹកស្ទឹងសំរោងបានបន្តកើនឡើងហូរហៀរពីលើផ្លូវជាតិ និងស្ពានប្រវែងប្រមាណ ៥០០ ទៅ ៦០០ ម ក្នុងជម្រៅពី ០,៥០ម - ០,៧០ ម។ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងតែមមាញឹកក្នុងការជួយសម្រួលចរាចរណ៍៕