មកដឹងតម្លៃ ៣ សេរ៊ីបកកេស ២០១៩ ពី SsangYong ទាន់ក្រុមហ៊ុនប្រកាសបញ្ចុះតម្លៃច្រើន

  • 2018-09-17 10:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • Rexton Sports ជាប្រភេទឡាន Pick Up កាត់ SUV (SUT) មានតម្លៃ ៣៨ ៥០០ដុល្លារ សម្រាប់ 2WD និង ៤៥ ៥០០ដុល្លារ សម្រាប់ 4WD
  • Rexton ជាប្រភេទឡាន SUV ៧កៅអី ជាមួយតម្លៃ ៥៥ ៥០០ដុល្លារ សម្រាប់ 2WD និង ៥៩ ៥០០ដុល្លារ សម្រាប់ 4WD
  • Stavic ជាប្រភេទឡាន MPV ១១កៅអី មានតម្លៃ ៤១ ៨០០ដុល្លារ

រថយន្តសេរ៊ីថ្មី ឆ្នាំ ២០១៩ ទាំង ៣ ម៉ូដែលរបស់ក្រុមហ៊ុនកូរ៉េ SsangYongគឺ Rexton Sports, Rexton, និង Stavic បានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ រួមជាមួយនឹងប្រូម៉ូសិនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបញ្ចុះតម្លៃពី ១ ០០០-២ ៥០០ដុល្លារ។

លោក Tay Kek Khoon ប្រធានផ្នែកលក់ SsangYong នៅកម្ពុជា បាននិយាយថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុនលោកលក់បញ្ចុះតម្លៃទៅលើ Rexton និង Stavic ដោយឡែករថយន្ត Rexton Sports មានបន្ថែមជាគ្រឿងតុបតែងវិញ ដែលគិតជាទឹកប្រាក់សរុបរហូតទៅដល់ ៤ ៥00 ដុល្លារ ហើយ ៣ ម៉ូដែលនេះ ទើបតែមកដល់ទីផ្សារកម្ពុជា ដោយឡាននិមួយៗ មានចំណុចពិសេសរៀងខ្លួន ដូចជា៖

លោក Tay Kek Khoon ប្រធានផ្នែកលក់ SsangYong
  • Rexton Sports ជាប្រភេទឡានសម្រាប់យកមកដឹកទំនិញបាន តែក៏ផ្ដោតទៅលើផាសុកភាព និងងាយស្រួលធ្វើដំណើរដែរ ដោយមានកាមេរ៉ា ៣៦០ដឺក្រេ កៅអីខាងមុខមានចរន្តខ្យល់ចេញចូល និងអាចបត់បាន ៨ របៀប ព្រមទាំងពោងសុវត្ថិភាព ៦ ចង្កៀងជាប្រភេទ LED ជាដើម
  • Rexton ជាប្រភេទឡានប្រណិត និងបច្ចេកវិទ្យាទំនើប ដោយមានកៅអីត្រជាក់ក្ដៅ កញ្ចក់ និងឃ្លុបក្រោយបិទបើកបញ្ជាដោយសោរ ប្រព័ន្ធតាមដានសម្ពាធកង់ Sensor មុខក្រោយ ពោងសុវត្ថិភាព ៧ជាដើម
  • Stavic ជារថយន្តសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន ដោយក្រៅពីមានរូបរាងតូច បើប្រៀបទៅនឹងរថយន្តប្រភេទនេះផ្សេងៗទៀត វាក៏ស៊ីប្រេងតិច ហើយមានតម្លៃសមរម្យ។

“ រថយន្តទាំង៣ ម៉ូដែលនេះ មានចំណុចល្អរៀងៗខ្លួន ដែលស្របទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកប្រើប្រាស់ទូទៅ ដែលធានានូវគុណភាព កម្លាំងម៉ាស៊ីនល្អដោយសារយើងមានបទពិសោធន៍លើបច្ចេកវិទ្យា និងបច្ចេកទេសយានយន្តជាយូរយារណាស់មកហើយ។ ជាក់ស្តែងក្រុមហ៊ុនយើង ធ្លាប់បានសហការជាមួយក្រុមហ៊ុន Mercedes Benz និងមានការត្រួតពិនិត្យ វិភាគលើគុណភាព កម្លាំងម៉ាស៊ីនយានយន្ត និងបញ្ហាបច្ចេកទេសបានល្អត្រឹមត្រូវ” ប្រធានផ្នែកលក់ខាងលើបានបន្ថែម។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុក SsangYong Cambodia ឬទាក់ទងលេខ 095 456 888/ 098 456 888/ 070 350 460/ 078 551 898

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម