ប្រទេស​ ១០ លក់ iPhone XS MAX ទំហំ​ 512 GB ថោក​ជាង​គេ

  • 2018-09-18 02:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XS/XS Max បាន​បើក​ទទួល​ការ​កុម្ម៉ង់​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ​លើ​ទីផ្សារ​ធំៗ​មួយ​ចំនួន​មាន​ដូច​ជា​សហរដ្ឋអាមេរិក, ជប៉ុន និង​ចក្រភព​អង់គ្លេស​ជាដើម។ នៅ​ថ្ងៃ​សុក្រ​ទី ២១ ខែ​កញ្ញា​នេះ Apple នឹង​ដាក់​លក់ iPhone ជំនាន់​ថ្មី​នៅ​តាម​ហាង​ផ្លូវ​ការ​របស់​ខ្លួន។

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ដំណឹង​​ពី​​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ Apple ផ្លូវ​ការទាក់ទង​នឹង​ iPhone ជំនាន់​ថ្មី​នេះ​ទេ។ ប៉ុន្តែ​មាន​ហាង​​លក់​រាយ​ខ្លះ​ បាន​បង្ហើប​ថា​ iPhone ជំនាន់​ថ្មី​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​អំឡុង​ចុង​សប្ដាហ៍​នេះ។ ថ្ងៃ​នេះ​មក​តាម​ដាន​ថា​ប្រទេស​​មាន​លក់ iPhone XS Max ទំហំ ៥១២ GB តម្លៃ​ថោក​ជាង​គេ ៖

១. សហរដ្ឋអាមេរិក​ ៖ តម្លៃ​ ១ ៤៤៩ ដុល្លារ

​២. ជប៉ុន​ ៖ ​​ប្រមាណ​ ១ ៤៧៣ ដុល្លារ​

​៣. កាណាដា ៖ ប្រមាណ​ ១ ៥៣២ ដុល្លារ​

៤. ហុងកុង ៖ ប្រមាណ​ ១ ៥៩៣ ដុល្លារ​

៥. អូស្ត្រាលី ៖ ប្រមាណ ១ ៦៩៧ ដុល្លារ​

៦. សិង្ហបុរី ៖ ប្រមាណ ១ ៧១០ ដុល្លារ​

៧. ស្វីស ៖​ ប្រមាណ​ ១ ៨០៦ ដុល្លារ​

៨. នូវែលហ្សេឡង់ ៖ ប្រមាណ​ ១ ៨៤០ ដុល្លារ​

៩. ចិន ៖ ប្រមាណ​ ១ ៨៦០ ដុល្លារ​

១០. ម៉ិកស៊ីកូ ៖ ប្រមាណ ១ ៨៨០ ដុល្លារ

បញ្ជាក់​ថា​តម្លៃ​ខាង​លើ​នេះ​ដក​ស្រង់​ចេញ​ពី​វិបសាយ Apple ផ្លូវ​ការ​ប្រចាំ​ប្រទេស​នីមួយ​ៗជា​តម្លៃ​មិន​ទាន់​គិត​ពន្ធ ហើយ​​ត្រូវ​បាន​បម្លែង​មក​ជា​រូបិយប័ណ្ណ​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​ផ្អែក​លើ​អត្រា​ប្ដូរ​ប្រាក់​ថ្ងៃ​ទី ១៨ ខែ​កញ្ញា។ សម្រាប់​ក្នុង​ប្រទេស​កម្ពុជា​ iPhone XS Max ទំហំ​ ៥១២ GB មាន​តម្លៃ​ខ្ទង់​ ២ ពាន់​ដុល្លារ​ឯណោះ៕​​​

ប្រភព៖ Apple   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី