ជើង​ខ្លាំង​កម្ពុជា ស្រួង ភាវី​ ប្រកួត​ជើង​ឯក​ស្នូកឃ័រពិភពលោកថ្ងៃនេះ

  • 2018-09-18 07:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជម្រើស​ជាតិ​ប៊ីយ៉ា​ និង​ស្នូកឃ័រ​កម្ពុជា ស្រួង ភាវី ត្រូវ​ប្រកួត​ថ្ងៃ​នេះ​ហើយ​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០១៨​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ទួរគី។

កីឡាការិនី ស្រួង ភាវី

ស្រួង ភាវី​ បាន​ថា អ្វី​ដែល​នាង​រំពឹង​លើក​ទង់​ជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​បាន​សម្រេច​បំណង​ហើយ​ ដូច្នេះ​នាង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​នេះ។ កីឡា​ការិនី​កម្ពុជា​រូប​នេះ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​​ដែល​ជា​កីឡា​ការិនី​តំណាង​​ប្រទេស​១៦​ទូទាំង​ពិភព​លោក។ តាម​ការ​គ្រោង​ទុក​ នាង​នឹង​ត្រូវ​ប្រកួត​វេលា​ម៉ោង​២:៣០​នាទី​រសៀល​ថ្ងៃ​នេះ។

ការ​ប្រកួត​ជើង​ឯក​ ​ប៊ីយ៉ា​ និង​ស្នូកឃ័រ​ពិភព​លោក​ឆ្នាំ​២០១៨​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ទួរគី​ដែល​មាន​ប្រទេស​​១១​ប្រទេស​មក​ពី​ជុំ​វិញ​ពិភព​លោក។ ការ​ប្រកួត​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ទើប​ចប់។

ស្រួង ភាវី ពេល​ទៅ​ដល់​ប្រទេស​ទួរគី (រូបថត៖ ភាវី)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម