Kang Ji Young បង្ហោះ​រូប​ពោត​ផ្ទុះ ចង់​ឌឺ​ដង​ដាក់ Goo Hara?

  • 2018-09-18 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ព័ត៌មាន​ពាក់ព័ន្ធ​រឿង​រ៉ាវ​អំពើ​ហិង្សា​រវាង​តារា​ចម្រៀង Goo Hara និង​អតីត​មិត្ត​ប្រុស​របស់​នាង កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​លើ​បណ្ដាញ​សង្គម​សារព័ត៌មាន។

ជាមួយ​នឹង​រឿងរ៉ាវ​របស់​គូ​ស្នេហ៍​មួយ​គូ​នេះ​ដែរ បច្ចុប្បន្ន​កំពុង​ទទួល​ការ​សាកសួរ​លម្អិត​ពី​ខាង​ប៉ុស្តិ៍​ប៉ូលិស Gangnam ខណៈ​សាមី​ខ្លួន​នីមួយៗ កំពុង​ជជែក​វែក​ញែក​យក​ត្រូវ​រៀង​ៗ​ខ្លួន។ អំឡុង​ពេល​ មហាជន​ជា​ច្រើន​កំពុង​តាម​ដាន​រឿង​រ៉ាវ​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ ស្រាប់​តែ​សមាជិក​ក្រុម Kara មួយ​រូប​ទៀត បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ជាមួយ​នឹង​រូប​មួយ​សន្លឹក​ដែល​នាង​បាន​បង្ហោះ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

តារា​ចម្រៀង Kang Ji Young បាន​បង្ហោះ​រូបភាព ឆ្នាំង​ចម្អិន​ពោត​ផ្ទុះ​លើ Story ក្នុង​គណនី Instagram របស់​នាង ក្រោយ​ជម្លោះ​រវាង​តារា​ចម្រៀង Goo Hara និង​មិត្ត​ប្រុស​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ដែល​រូបភាព​មួយ​សន្លឹក​នេះ​ដែរ ទទួល​បាន​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ក្រុម Kara។

បើ​ទោះ​បី​ជា​រូប​នេះ​មិន​ក្នុង​ន័យ​លក្ខណៈ​ឌឺ​ដង​ទៅ​សមាជិក​រួម​ក្រុម​របស់​នាង​យ៉ាង​ណា​នោះ​ក៏​ដោយ ប៉ុន្តែ​ទង្វើ​របស់​នាង នៅ​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​គិត​ថា នាង​កំពុង​តែ​ពេញ​ចិត្ត​តាមដាន​រឿងរ៉ាវ​ជម្លោះ​រវាង​ Goo Hara និង​អតីត​មិត្ត​ប្រុស​របស់​នាង​ដដែល។ ជាមួយ​នឹង​ទង្វើ​បែប​នេះ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា តារា​ចម្រៀង Kang Ji Young និង Goo Hara អាច​មាន​រឿង​មិន​ពេញ​ចិត្ត​នឹង​គ្នា៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម