ពាក្យ «ទមិឡ» មានន័យពីរ​យ៉ាង ន័យ​មួយ​សំដៅ​ដល់​ជាតិសាសន៍​មួយ​ក្រុម​មានអាយុ​ជាង​២០០០​ឆ្នាំ​

  • 2018-09-19 02:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ការ​ប្រើ​ប្រាស់​ពាក្យ​ «ទមិឡ»​ទាំង​ក្នុង​ការ​និយាយ ឬ​សរសេរ​ទំនងជា​មិន​សូវ​ឃើញ​ច្រើន​អត្ថន័យ​របស់​ពាក្យ​នេះ​ក្នុង​ន័យ​ជា​នាម​ស័ព្ទ​នោះទេ តែ​ឃើញ​មាន​ច្រើន​ការ​ប្រើ​ប្រាស់ក្នុង​ន័យ​ជា​គុណនាម​។

ពាក្យ «ទមិឡ» ក្នុង​ន័យជា​គុណនាម តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជូន ណាត មានន័យ​ថា​ចិត្តកាច ឬកាចអាក្រក់​ជាដើម។

ប៉ុន្តែ​ «ទមិឡ» មានន័យជា​នាម​ស័ព្ទ​ថា​ជាក្រុម​មនុស្ស​មួយ​ក្រុម​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​​ ហើយ​ក្រុម​មនុស្សនេះ​មិន​កាច ឬស្លូត​ខុស​ពី​ជនជាតិ​ដទៃនោះទេ។ នេះ​បើ​តាម វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជូន ណាតដដែល។

បើ​តាម​លោក Milton Osborne បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ប្រ​វត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍​របស់​លោក​ ក៏មាន​និយាយ​ពីក្រុមជនជាតិ​នេះ​ដែរ​ដោយ​ថា​ជា​ជនជាតិ​រស់​នៅ​ឥណ្ឌា​ភាគ​ខាង​ត្បូង​ និង​ស្រីលង្កា​។ ក្រុម​ជន​ជាតិ​នេះ​មាន​ស្បែក​ខ្មៅ និង​បាន​ធ្វើ​អន្តោ​ប្រវេសន៍​​មក​បណ្តាប្រ​ទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។

បើ​តាម​ឯក​សារ​របស់​newworldencyclopedia.org «ទមិឡ» (Tamil)រស់​នៅ​ឧបទ្វីបឥណ្ឌា​មាន​ប្រ​វត្តិ​ជាង​២០០០​ឆ្នាំ មក​ហើយ។​ ក្រុម​ជន​ជាតិ​នេះ​​រស់​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រ​ទេសឥណ្ឌា​ និង​ភាគខាង​ជើង​នៃ​ប្រ​ទេស​ស្រីលង្កា។

បច្ចុប្បន្ន​ជនជាតិនេះ​មាន​រស់នៅ​ប្រ​ទេស​ម៉ាឡេស៊ី សិង្ហបុរី កាណាដា អាមេរិក ញ៉ូហ្សេឡែន និង​អូស្រ្តាលី ជាដើម​ ហើយ​គេ​ប៉ានស្មាន​ថា​ជនជាតិនេះ​មាន​ប្រ​ហែលជា​៧៧​លាន​នាក់​នៅ​ទូទាំងពិភព​លោក៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី