មិននឹកស្មាន! ឌុច លីដា និងដាលីស ផ្ដល់មេរៀនឲ្យកូនកាត់ខ្មែររុស្ស៊ីចងចាំដល់ថ្នាក់មិនអាចភ្លេចបាន

  • 2018-09-19 02:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នេះ​ផលិតកម្ម​មហា​ហង្ស​បាន​​សម្ពោធ​​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ខ្លួន​រឿង​"ណូលីណូឡា" នៅ​រោង​ភាពយន្ត​ Legend បឹង​កក់។ ក្នុង​នោះ​តារា​សម្ដែង​កូន​កាត់​ខ្មែរ​រុស្ស៊ី​ សួន រ៉ានីរ៉ាស៊ីនី ជា​តួ​ឯក​ប្រុស​​​បាន​រៀបរាប់​ថា​ ភាព​យន្ត​ថ្មី​មួយ​នេះ​លោក បាន​ទួល​មេរៀន​ច្រើន​ពី​ ភិន សុដាលីស និង ឌុច លីដា។

កូន​កាត់​ខ្មែរ​រុស្ស៊ី​ ថា ត្បិត​ចូល​​ប្រឡូក​សិល្បៈ​យូរ​ឆ្នាំ​ពិត​មែន​​តែ​​ខ្លួន​ មាន​បទ​ពិសោធន៍​តិច​តួច​ប៉ុណ្ណោះ​ក្នុង​សម្ដែង​រឿង។ តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក សប្បាយ​ចិត្ត​ ព្រោះ​អំឡុង​ពេល​ថត​​ភាពយន្ត​ខ្នាត​ធំ​ "ណូលីណូឡា" មាន​ការ​ពន្យល់​ និង​ជួយ​​ណែនាំ​បន្ថែម​​ពី​ស្រី​ស្អាត​ទាំង​ពីរ​ដែល​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​​មាន​បទ​ពិសោធន៍​ក្រាស់ក្រែល​​ក្នុង​សិល្បៈ​នោះ​​គឺ​ ឌុច លីដា និង ភិន សុដាលីស។

“មេរៀន​ដែល​ ដាលីស និង លីដា បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ជា​ច្រើន​នៅ​ពេល​​ចុះ​ថត​ គឺ​ខ្ញុំ​ចងចាំ​ជា​និច្ច​មិន​អាច​បំភ្លេច​បាន​ ហើយ​ខ្ញុំ​នឹង​​យក​វា​ទៅ​ហ្វឹកហាត់​រៀន​បន្ថែម​ទៀត​​ដើម្បី​អភិវឌ្ឍ​ខ្លួន​ខ្ញុំ។ អរគុណ​ច្រើន​ដល់​ស្រី​ស្អាត​ទាំង​ពីរ​ដែល​ជួយ​កែតម្រូវ​​ដល់​រូប​ខ្ញុំ"។ សួន រ៉ានីរ៉ាស៊ីនី បន្ថែម។

ជា​មួយ​គ្នា​នេះ​ដែរ​លោក អ៊ិន សុភិន អគ្គនាយក​ផលិតកម្ម​មហាហង្ស​ ឲ្យ​ដឹង​ថា រឿង​"ណូលីណូឡា" សម្ដែង​ដោយ​ លីដា ដាលីស និង រ៉ាស៊ីនី នេះ​គឺ​ខុស​ប្លែក​ពី​រឿង​មុន​ៗ​​​ ​ជា​សាច់​រឿង​បែប​រ៉ូមែនទិក​ សប្បាយ​ៗ​​​ មិន​មាន​ខ្មោច​​លង​បន្លាច​​នោះ​ទេ សាច់​រឿង​ទាំង​មូល​បង្កប់​ទៅ​ដោយ​អត្ថន័យ​អប់រំ​ជា​ច្រើន។

រឿងនេះចំណាយ​ការ​ផលិត​អស់​រយៈ​ពេល​ជា​ច្រើន​ខែ រី​ឯ​ទីតាំង​ថត​វិញ​មាន​​នៅ​រាជធានី​ភ្នំពេញ​ កំពង់ស្ពឺ កំពង់ធំ និង ខេត្ត​សៀមរាប។ "ណូលីណូឡា" ត្រៀម​នឹង​ដាក់​បញ្ចាំង​​គ្រប់​រោង​ភាពយន្ត​ទំនើបៗ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​ចាប់​ពី​ថ្ងៃ​ទី ២០ ខែកញ្ញា ឆ្នាំ២០១៨ នេះ​ដោយ​មាន​ការ​ចូល​រួម​សម្ដែង​ពី ភិន សុដាលីស សួន​ រ៉ានី​រ៉ាស៊ីនី​ ភឹម តារាវិបុល​ ឌុច លីដា អូន ឧស្សាហ៍​ ចាន់ តារាទី ​ខ្ញុង​ ពែកមី និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប៕​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី