មិនទាន់ដល់ថ្ងៃកំណត់ផង ទេព បូព្រឹក្ស លេងស្ទីលសាហាវបាត់ទៅហើយ

  • 2018-09-19 03:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៨ តារា​ចម្រៀង ទេព បូព្រឹក្ស បាន​ទម្លាយ​ពី​កំណត់​ស្ទីល​នៃ​ការ​តែង​ខ្លួន​កាន់​តែ​សហាវ​នៅ​ឆ្នាំថ្មី ២០១៩ ដោយ​រាប់​បញ្ចូល​ទាំង​ស្ទីល​សម្លៀក​បំពាក់ ម៉ូដ​សក់ និង​ការ​តុប​តែង​មុខ។ បែប​នេះ​ក្តី មិន​ទាន់​យក​កាល​កំណត់​ផង គូ​ស្នេហ៍​តារា​ចម្រៀង G-Devith បាន​បង្ហាញ​ស្ទីល​ដែល​បម្រុង​នឹង​ធ្វើ​ជា​បណ្តើរៗ​រួច​ទៅ​ហើយ តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​វេទិកា​​ប្រគំ តន្រ្តី ថត MV ជា​ដើម។

ម្ចាស់​បទ TRAP QUEEN ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​នា​ពេល​កន្លង​មក​ថា ស្ទីល​តែង​ខ្លួន​ដែល​កញ្ញា​កំណត់​សម្រាប់​ឆ្នាំ​២០១៩​នោះ គឺ​កាន់​តែ​សាហាវ​ជាង​ឆ្នាំ​ផ្សេងៗ​ទាំង​អស់ ដោយ​យក​របៀប​តែង​ខ្លួន​បែប Emo ត្រូវ​ចោះ​ច្រមុះ គូស​ភ្នែក​ខ្មៅ​បែប​កាច​ៗ ហើយ​អាច​ពត់​ធ្មេញ​ថែម​ទៀត។

ទស្សនា​ស្ទីល​នៃ​ការ​តុប​តែង​ខ្លួន​របស់​តារាចម្រៀង ទេព បូព្រឹក្ស ខាង​ក្រោម​នេះ៖

អត្ថបទ៖ ដេត ធន្នី