Channel YouTube ១០ មាន​ចំនួនទស្សនាច្រើនជាងបង្អស់

  • 2018-09-19 07:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ប្រហែល​ជា​បាន​ស្គាល់​រួច​មក​ហើយ​នូវ​គណនី​ YouTube ចំនួន​ ១០ ដែល​មាន​ Subscriber ច្រើន​ជាង​គេ​បំផុត។ ថ្ងៃ​នេះ​មក​តាម​ដាន​ថា​គណនី​មួយ​ណា​ ទទួល​បាន​ចំនួន​ទស្សនា​ច្រើន​ជាង​គេ​បំផុត​នោះ។

១. T-Series (៤៨ ពាន់​លាន​ដង)

T-Series ជា​គណនី​របស់​ផលិតកម្ម​ឥណ្ឌា​មួយ ដែល​បច្ចុប្បន្ន​នេះ​គឺ​ជា​គណនី​ដែល​មាន​ Subscriber ច្រើន​ជាង​គេ​លំដាប់​ទីពីរ (៦២ លាន​នាក់) ហើយ​គេ​រំពឹង​ថា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ គណនី​នេះ​នឹង​ឡើង​ឈរ​លេខ​មួយ​ជា​មិន​ខាន។

២. WWE (២៦ ពាន់​លាន​ដង)

និយាយ​ពី​ WWE នរណា​ក៏​ស្គាល់​ដែរ​ថា​ជា​ឈ្មោះ​កម្មវិធី​ប្រដាល់​ដ៏​ល្បី​មួយ។ ត្បិត​ថា​មាន​ Subscriber ត្រឹម​ ៣៣ លាន​នាក់ ប៉ុន្តែ​គណនី​នេះ​អាច​ស្វែង​រក​ចំនួន​ទស្សនា​បាន​ច្រើន​មិន​ស្ទើរ​នោះ​ទេ។

៣.​ Ryan ToysReview (២៥ ពាន់​លាន​ដង)

បង្កើត​តែ​វីដេអូ​វាយ​តម្លៃ​លើ​របស់​របរ​ក្មេង​លេង​សោះ ក៏​គណនី​ Ryan ToysReview អាច​រក​​ចំនួន​ទស្សនា​ និង​ប្រាក់​ចំណូល​បាន​ច្រើន​សន្ធឹក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

៤. netd müzik (២៤ ពាន់​លាន​ដង)

នេះ​ជា​គណនី​​មួយ​ដែល​ផ្សព្វផ្សាយ​ពី​ចម្រៀង​ភាសា​ទួរគី ដោយ​ទើប​បង្កើត​ឡើង​នៅ​​ដើម​ឆ្នាំ ២០១៤ តែ​ប៉ុណ្ណោះ។ មក​ទល់​ពេល​នេះ​មាន​ Subscriber ចំនួន​ជាង ១១ លាន​នាក់ និង​បង្ហោះ​វីដេអូ​បាន​ចំនួន​ជាង ៨ ពាន់​វីដេអូ​មក​ហើយ។

៥. SET India (២៣ ពាន់​លាន​ដង)

​​គណនី​មួយ​នេះ​​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ឥណ្ឌា​មួយ​ ដែល​​​តែង​តែ​បង្ហោះ​វីដេអូ​ផ្សព្វផ្សាយ​ពី​កម្មវិធី​​ទូរទស្សន៍ ហើយ​ភាគ​ច្រើន​បង្ហោះ​ជា​ខ្សែ​ភាពយន្ត​ភាគ។

៦. Zee TV (២១ ពាន់​លាន​ដង)

នេះ​ក៏​ជា​គណនី​របស់​​ប៉ុស្តិ៍​ទូរទស្សន៍​ឥណ្ឌា​មួយ​ដែរ ដោយ​ភាគ​ច្រើន​បង្ហោះ​វីដេអូ​ខ្សែ​ភាពយន្ត​ភាគ និង​អាច​បង្កើត​ចំនួន​ទស្សនា​បាន​ច្រើន​បំផុត។

៧. Canal KondZilla (១៩ ពាន់​លាន​ដង)

Canal KondZilla គឺ​ជា​គណនី​មួយ​របស់​ផលិតករ​ចម្រៀង​ប្រេស៊ីល និង​តែង​តែ​បង្ហោះ​វីដេអូ​នានា​ទាក់ទង​នឹង​បទ​ចម្រៀង​ចេញ​ថ្មី​របស់​ខ្លួន។

៨. PewDiePie (១៨,៧ ពាន់​លាន​ដង)

PewDiePie ជា​គណនី​មួយ​របស់​ YouTuber សញ្ជាតិ​ស៊ុយអែត​ ដែល​តែង​តែ​បង្ហោះ​វីដេអូ​ទាក់ទង​នឹង​ការ​លេង​ហ្គេម។ បច្ចុប្បន្ន​គណនី​នេះ​មាន​ Subscriber ច្រើន​ជាង​គេ​បំផុត​ មាន​រហូត​ដល់​ ៦៦ លាន​នាក់។

៩. Justin Bieber (១៧,៨ ពាន់​លាន​ដង)

មិន​បាច់​រៀប​រាប់​ច្រើន​ក៏​គ្រប់​គ្នា​ប្រហែល​ជា​ស្គាល់​ដែរ​ហើយ​ Justin Bieber ជា​គណនី​របស់​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​ ដែល​បទ​ចម្រៀង​នីមួយៗ​មាន​ចំនួន​ទស្សនា​មិន​តិច​រយ​លាន​ដង​នោះ​ទេ។​​

១០. Little Baby Bum (១៧,៥ ពាន់​លាន​ដង)

Little Baby Bum ជា​គណនី​ដែល​តែង​តែ​បង្ហោះ​វីដេអូ​ចម្រៀង​អប់រំ​សម្រាប់​ក្មេងៗ និង​ទទួល​បាន​ការ​ពេញ​និយម​បំផុត​ រហូត​ដល់​អាច​រក​ Subscriber បាន​ដល់​ទៅ​ជាង​ ១៦ លាន​នាក់​ឯណោះ៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម