គេចផុតពីការស្លាប់! ស្វែង​យល់​វិធី​សង្រ្គោះ​បឋម​ ​មុនពេ​ល​រ​ថយ​ន្ត​សង្គ្រោះបន្ទាន់​មកដល់

  • 2018-09-19 08:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ ១៩​ កញ្ញា មូល​និធិ​ព្រូដិ​នស៍ បាន​សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា​រៀបចំ “​ទិវា​ពិ​ភព​លោកសង្គ្រោះ​បឋម​” ដើម្បី​ផ្តល់​នូ​វ​ចំណេះដឹង​មូលដ្ឋាន​វិជ្ជា​សង្គ្រោះ​បឋម​សម្រាប់​ជួយ​ខ្លួនឯង​ផ្ទាល់ សមាជិក​ក្នុង​ក្រុមគ្រួសារ និង​សហ​គមន៍​ក្នុងពេល​មាន​គ្រោះថ្នាក់​កើតឡើង​មុនពេ​ល​រ​ថយ​ន្ត​សង្គ្រោះបន្ទាន់​មកដល់​ឬ​មុន​បញ្ជូនទៅ​ម​ន្ទីរ​ពេទ្យ​។

ក្រុមការងារ​ស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល​កម្ពុជា​បាន​ចែក​ផ្ទាំង​រូបភាព និង​ខិត្តប័ណ្ណ​ចំ​នួន ៦០០​សន្លឹក​ដល់​អ្នកចូលរួម​ដែល​ជា​យុវ​ជន អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហ​ម​កម្ពុជា សិស្សានុសិស្ស អាជ្ញាធ​រ​ដែនដី ប្រជា​ការពារ និង​ប្រជា​ជន​ក្នុង​សហ​គមន៍ ​ក្នុង​ឃុំ​ស្រង់ ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ មាន​អ្នកចូលរួម​សរុប ៣៥០​នាក់​។

លោក ទូច ថា​វរិ​ទ្ធ ប្រធាន​គ្រប់​គ្រង​ជាន់ខ្ពស់​ផ្នែក​អភិ​វ​ឌ្ឍ​ន៍ និង​យុទ្ធសាស្ត្រ​ដៃគូ​ចែកចាយ របស់​ក្រុមហ៊ុន​ព្រូ​ដិន​សល​កម្ពុជា បាន​ឱ្យដឹងថា ព័ត៌មាន​ទាក់ទង​នឹង​ការសង្គ្រោះ​បឋម​នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​កម្ពុជា​តាម​រយៈ​បណ្តាញ​ព័​ត៌មាន​ស​ង្គ​ម ក្នុង​ព្រឹត្តិការណ៍​នានា និង​កម្មវិធី​ទូរ​ទស្សន៍ ​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​ជំនាញ​ផ្នែក​សង្គ្រោះ​បឋម​នេះ​។​

នៅ​ជុំវិញ​ពិ​ភព​លោក មាន​មនុស្ស​ជិត ១៦ ០០០​នាក់ ស្លាប់​ដោយសារ​ការ​រង​របួស​ជា​រៀងរាល់ថ្ងៃ ខណៈដែល​ជន​រង​គ្រោះ​រាប់​ពាន់នាក់​ផ្សេងទៀ​ត​គេច​ផុត​ពី​ការ​ស្លាប់ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​បាន​បាត់បង់​សមត្ថភាព​ជា​អចិន្ត្រៃយ៍ ក្រោយពេល​រង​ផល​ប៉ះពាល់​ពី​របួស​នោះ​រួចមក​។

នៅក្នុង​ទិវា​សង្គ្រោះ​បឋម​ពិ​ភព​លោក​នោះដែរ កាកបាទក្រហមកម្ពុជា​បាន​បាន​បង្ហាញ​ពី​ជំនាញ​សង្គ្រោះ​បឋម​ចំ​នួន​៣​យ៉ាង និង​វិធីសាស្ត្រ​សង្គ្រោះ​តាម​ជំហាន​នីមួយៗ​។ អ្នកចូលរួម​បាន​រៀនសូត្រ​ពី​របៀប​អនុវត្ដ​វិធីសាស្ត្រ​សង្គ្រោះ​បឋម​ចំ​ពោះ​ជន​រង​គ្រោះ ដែល​រង​របួស​ពី​ការ​បាក់ឆ្អឹង របួស​ដាច់​សាច់ និង​ការ​រលាក​។​

លោកស្រី សៅ ស៊ី​វន អ្នក​ស្ម័គ្រចិត្ត​របស់​កាកបាទក្រហម​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះដែរ បាន​មាន​ប្រសាសន៍​ថា​៖ “​កម្មវិធី​សង្គ្រោះ​បឋម​នេះ​គឺជា​គំនិ​ត​ផ្ដួចផ្ដើម​មួយ​យ៉ាង​ល្អ ដោយសារ​កម្មវិធី​នេះ​ផ្ដល់​គន្លឹះ​ក្នុង​ការសង្គ្រោះ​ជីវិត ដើម្បី​ជួយ​ឱ្យ​ប្រជា​ពល​រដ្ឋ​ចេះ​គ្រប់គ្រង​ក្នុង​ស្ថានភាព​អាសន្ន រួមមាន​ការជួយ​ជន​រង​គ្រោះ​ដែល​របួស​មុននឹង​បញ្ជូន​ទៅ​ម​ន្ទីរ​ពេទ្យ​។​”​

កម្មវិធី​វិធានការ​សុវត្ថិភាព គឺជា​ផ្នែក​មួយ​នៃ​ការ​ខិត​ខំប្រឹងប្រែង​របស់​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល នៅក្នុង​វិស័យ​អប់​រំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​រួមមាន​កម្មវិធី​អំណាន​ដំ​បូ​ង កម្មវិធី​អប់​រំ​ផ្នែក​ហិរញ្ញ​វត្ថុ និង​កម្មវិធី​តន្ត្រី​៕

អត្ថបទ៖ ថា ម៉ាលីដា