អតីត​អាជ្ញាកណ្ដាល​ម្នាក់​ប្រាប់​ហេតុផល Ronaldo ទទួល​បាន​កាតក្រហម

  • 2018-09-20 01:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ត្រូវ​បាន​​ផ្ដល់​កាត់​ក្រហម​បណ្ដេញ​ចេញ​ពី​​ទីលាន​​ជា​លើក​ដំបូង​នៃ​ពាន​រង្វាន់ Champions League  ក្នុង​អាជីព អំឡុង​ពេល Juventus បើក​ឆាក​ប្រកួត​ឈ្នះ​ Valencia ២-០កាល​ពីយប់​មិញ។

អ្នក​វិភាគ អ្នក​ប្រើ​បណ្ដាញ​សង្គម​និង​មនុស្ស​ជា​ច្រើន​ទៀត​ដែល​បាន​ទស្សនា​​ការ​ប្រកួត​បាន​ទាមទារ​សុំ​ហេតុផល​ដែល​លោក Felix Brych ជា​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​លើ​ទីលាន​យប់​បក​ស្រាយ​ចំពោះ​ការ​ឲ្យ​កាត​ក្រហម​ទៅ​ម្ចាស់​ពាន Ballon d'Or  ៥​សម័យ។

យ៉ាងណាក្ដី អតីត​អាជ្ញាកណ្ដាល​អេស្ប៉ាញ​ម្នាក់​ឈ្មោះ​ថា Eduardo Iturralde González  បាន​ផ្ដល់​ហេតុផល​មួយ​​ដែល​ខ្សែ​ប្រយុទ្ធ​របស់ Juventus ខាង​លើ​ត្រូវ​បាន​កាតក្រហម។ Eduardo និយាយ​ថា ដោយ​សារ​តែ Ronaldo បាន​​ទាត់​គេ មិនមែន​ដោយ​សារ​ទាញ​សក់​គូ​ប្រកួត​ទើប​បាន​កាត​ក្រហម​នោះ​ទេ៕

ប្រភព៖ sportbible   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម