Apple ខំ​លាក់​ឡើង​ជិត ពេល​នេះ​ទំហំ​ថ្ម iPhone ទាំង​បី​ត្រូវ​បាន​បង្ហាញ​ហើយ​​

  • 2018-09-20 02:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ទម្លាប់​របស់​ Apple ពេល​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​​ម្ដងៗ​ មិន​ដែល​ប្រាប់​ពី​ទំហំ​ជាក់​លាក់​នៃ​ថ្ម​នោះ​ទេ ពោល​គ្រាន់​តែ​និយាយ​ថា​ប្រើ​បាន​យូរ​ជាង​ iPhone ​ស៊េរី​​មុន​រយៈពេល​ប៉ុន្មាន​​ម៉ោង តែ​ប៉ុណ្ណោះ។

យ៉ាងណាក្ដី​ គេ​នៅ​តែ​អាច​ដឹង​ពី​ទំហំ​ថ្ម​ iPhone XR, XS និង XS Max តាម​រយៈ​​ឯកសារ​ដែល​​ Apple បាន​ដាក់​ជូន​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មាន​វិទ្យា​របស់​ចិន​ហៅ​កាត់​ TENNA។ ឯកសារ​បាន​បង្ហាញ​ថា​ iPhone XS មាន​ថ្ម​ទំហំ​ ២៦៥៨ ​mAh តូច​ជាង​ iPhone X ដែល​មាន​ថ្ម​ ២៧១៦ mAh។ ទោះ​យ៉ាងណា​ Apple អះអាង​ថា iPhone XS អាច​ប្រើ​បាន​យូរ​ជាង iPhone X ប្រមាណ​ ៣០ នាទី។

iPhone XS Max

ចំណែក iPhone XS Max ​ដែល​មាន​អេក្រង់​ធំ​ជាង​គេ​បំផុត​ ក៏​មាន​ថ្ម​ទំហំ​ធំ​ជាង​បំផុត​ដែរ​ ជា​មួយ​ទំហំ​ ៣១៧៤ mAh ដែល​ Apple អះអាង​ថា​ប្រើ​បាន​យូរ​ជាង​ iPhone X រយៈពេល​ ១ ម៉ោង ៣០ នាទី។

ចុង​ក្រោយ​គេ​គឺ iPhone XR មាន​ថ្ម​ទំហំ​ ២៩៤២ mAh ធំ​ជាង iPhone 8 Plus ដែល​មាន​ថ្ម​ទំហំ​ ២៦១៩ mAh ប៉ុណ្ណោះ។ ឯកសារ​ក៏​បាន​បង្ហាញ​ទៀត​ថា iPhone XS/XS Max ជា​ iPhone ដំបូង​គេ​មាន​ RAM ទំហំ ៤ GB និង iPhone XR មាន​ RAM ទំហំ ៣ GB៕​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម