ទីបំផុត សម្តេច ប្រកាសឲ្យគ្រប់​កន្លែង​ធ្វើការ ត្រូវ​មាន​ទីតាំង​ល្អ​សម្រាប់បាយ​ថ្ងៃ​ត្រង់

  • 2018-09-20 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​មាន​ការ​រៀបចំ​កន្លែង​សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់ នៅ​តាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា។

នៅ​ក្រោយ​ការ​ប្រកាស​នេះ ក្រសួង​រៀបចំ​ដែនដី​ នឹង​ចាត់​វិធានការ​ ២ចំណុច​ នេះ​បើ​យោង​តាម​លិខិត​មួយ ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

ខ្លឹមសារ​នៃ​លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី​ បាន​បញ្ជាក់​ពី​វិធានការ​២ចំណុច​ ស្នើ​ទៅ​ប្រធាន​មន្ទីរ​ចាត់វិធានការ

១. ចំពោះ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា ដែល​កំពុង​ដំណើរការ ត្រូវ​រៀបចំ​ឲ្យ​មាន​កន្លែង​សម​ស្រប​សម្រាប់​កម្មករ​និយោជិត​ សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់។

២. ចំពោះ​ការ​ស្នើ​សុំ​សាងសង់​ថ្មី ដូចជា​អគារ​រោងចក្រ សហគ្រាស គ្រឹះស្ថាន ឬ​អគារ​សេវាកម្ម ដែល​មាន​មនុស្ស​ច្រើន​បម្រើ​ការងារ ត្រូវ​គូស​បញ្ជាក់​អំពី​កន្លែង​សម្រាប់​សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់​នៅ​ក្នុង​គំនូស​ប្លង់​ស្ថាបត្យកម្ម ស្នើ​សុំ​លិខិត​អនុញ្ញាត​សាងសង់ សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស។

សូម​បញ្ជាក់​ថា គោលបំណង នៃ​ការ​ចាត់​វិធានការ​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការ​បំពេញ​ការងារ​របស់​និយោជិត ដែល​បម្រើ​ការងារ​ទាំងអស់ មាន​កន្លែង​សម្រាក​ទទួលទាន​អាហារ​ថ្ងៃត្រង់​សមស្រប។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម