ទាំងគ្រូ ទាំងសិស្ស នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកច្រោកៗ
- 2018-09-20 05:18:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងគ្រូ ទាំងសិស្ស នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកច្រោកៗ
ចន្លោះមិនឃើញ
នាយកវិទ្យាល័យព្រះស៊ីសុវត្ថិ លោក មូល ស៊ុយហេង នៅតែធ្វើជានាយកដដែល ពុំមានការផ្លាស់ប្ដូរទៅណាឡើយ ក្រោយពីលទ្ធផលប្រជុំសម្រេចនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ បានបង្ហាញនូវអារម្មណ៍រំភើបក្ដុកក្ដួល រត់ឱបគ្នា សម្រក់ទឹកភ្នែករលីងរលោង ក្រោយបានពីដឹងលទ្ធផលនេះ។ ទាំងគ្រូ និងសិស្ស បានលើកឡើងស្រដៀងគ្នាថា លោកនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបុគ្គលដ៏ល្អម្នាក់គួរឲ្យគោរព មានការដឹកនាំល្អ ចេះគ្រប់គ្រងបុគ្គលិកបានល្អ និងយកចិត្តទុកដាក់ចំពោះសិស្សគ្រប់ៗគ្នា។ ដូច្នេះហើយទើបពួកគាត់មិនចង់ឲ្យមានការផ្លាស់ប្ដូរលោកនាយកទៅណាឡើយ។
សូមជម្រាបជូនថា ក្រោយមានការលេចឭព័ត៌មានថា ផ្លាស់ប្ដូរលោកនាយក មូល ស៊ុយហេង ទៅកាន់នាយកដ្ឋានមធ្យមសិក្សាទុតិយភូមិ បានធ្វើឲ្យមានការប្រឆាំងតវ៉ាកើតឡើង ពីលោកគ្រូ អ្នកគ្រូ និងសិស្សទាំងឡាយ មិនឲ្យមានការផ្លាស់ប្ដូរ។ ដោយឡែកក៏មានការតវ៉ា មិនឲ្យមានសាលាជំនាន់ថ្មី នៅក្នុងវិទ្យាល័យមួយនេះ។ ប៉ុន្តែក្រសួងអប់រំ បានសម្រេចដោះស្រាយការតវ៉ារឿងនាយកសាលាជាមុនសិន។ ចំពោះសាលាជំនាន់ថ្មី ដែលបានបើកដំណើរការក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ៣ឆ្នាំមកហើយនោះ ពុំទាន់មានការបំភ្លឺណាមួយឡើយ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ចុចអានអត្ថបទទាក់ទង៖
ក្រសួងបំភ្លឺច្បាស់ៗ រឿងគេផ្អើលថា វិទ្យាល័យព្រះស៊ីសុវត្ថិដូរជាសាលាឯកជន និងបង់ថ្លៃ
ដឹងច្បាស់ពីគោលការណ៍ "សាលាជំនាន់ថ្មី" គ្រប់គ្នានឹងពេញចិត្តបំផុត
ភ្ញាក់ផ្អើល! សម្ដេចនរោត្ដមសីហនុ និងបុគ្គលល្បីៗច្រើនរូប សុទ្ធតែសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ