ទី​បំផុត​ម្ដាយ​ Demi Lovato លែង​ស្ងប់​ស្ងាត់​ក្រោយ​ Demi Lovato ប្រើ​ប្រាស់​គ្រឿង​ញៀន​ហួស​កម្រិត

  • 2018-09-20 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ​បង្កើត​របស់​ Demi Lovato អ្នក​ស្រី Dianna De La Garza ទើប​តែ​បញ្ចេញ​មតិ​ជា​សាធារណៈ​​លើក​ដំបូង​ក្រោយ​កូន​ស្រី​បង្កើត​ Demi Lovato ត្រូវ​គេ​រក​ឃើញ​សន្លប់​បាត់​ស្មារតី​ដោយ​សារ​កើ​ប្រើ​ប្រាស់​គ្រឿង​ញៀន​និង​ស្រវឹង​ហួស​កម្រិត​កាល​ពី​ខែ​កក្កដា។

Demi Lovato និង​ម្ដាយ

អស់​រយៈ​ពេល​ជិត​២​ខែ​ បន្ទាប់​ពី Demi ត្រលប់​មក​ផឹក​ស្រា​វិញ​បន្ទាប់​ពី​តម​អស់​រយៈ​ពេល​ជាង ៦​ឆ្នាំ​។ ម្ដាយ​នាង​បាន​និយាយ​អំពី​បទ​ពិសោធន៍​ខណៈ​ពេល​ Demi​ មិន​ទាន់​ដឹង​ខ្លួន​នៅ​មន្ទីរពេទ្យ​ ថា​ខ្លួន​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ នឹក​ស្មាន​មិន​ដល់។

ឆ្លើយ​តប​ទៅ​កាន់​ទូរទស្សន៍ Newsmax TV អ្នក​ស្រី​បាន​និយាយ​ថា "យើង​មិន​បាន​ដឹង​ទេ​ថា​នាង​នឹង​ដឹង​ខ្លួន​ឬ​អត់​ ក្នុង​រយ​ពេល​២​ថ្ងៃ​។ ខ្ញុំ​ពិត​ជា​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ប៉ុន្តែ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​រឹង​មាំ​សម្រាប់​នាង និង​ប្អូន​ស្រី​នាង​ទាំង​អស់​។" អ្នក​ស្រី​បន្ត​ទៀត​ថា "គ្រាន់​តែ​ពេល​ពួក​​យើង​ទៅ​ដល់​បន្ទប់​សង្គ្រោះ​បន្ទាន់​ភ្លាម Demi មាន​ស្ថានភាព​ពិត​ជា​ដុនដាប​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បាន​និយាយ​ទៅ​កាន់​នាង​ថា ម៉ាក់​នៅ​ទី​នេះ ម៉ាក់​ស្រលាញ់​កូន។"

ខណៈ​ពេល​នោះ Demi ក៏​បាន​ឆ្លើយ​តប​ទៅ​កាន់​ម្ដាយ​ថា "ខ្ញុំ​ក៏​ស្រលាញ់​ម៉ាក់​ដែរ។" មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ស្រី Dianna ក៏​បាន​ថ្លែង​អំណរ​គុណ​ទៅ​កាន់​អ្នក​គាំទ្រ តារា​រូប​នេះ​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក​ ដែល​បាន​ផ្ដល់​ជា​កម្លាំង​ចិត្ត​និង​អធិស្ឋាន​ចំពោះ​នាង។​ កាល​ពី​ខែ​មុន​នេះ​ Demi ក៏​បាន​សរសេរ​សំបុត្រ​មួយ​បង្ហោះ​ទៅ​កាន់​បណ្ដាញ​សង្គម​ Instagram ផង​ដែរ ដើម្បី​ថ្លែង​អំណរ​គុណ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់​របស់​នាង៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម