ហេតុផលធំមួយធ្វើឲ្យ Hazard មិនអាចលេងឲ្យ Chelsea នៅ Europa League យប់នេះ
- 2018-09-20 08:03:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលធំមួយធ្វើឲ្យ Hazard មិនអាចលេងឲ្យ Chelsea នៅ Europa League យប់នេះ
ចន្លោះមិនឃើញ
តោខៀវ Chelsea នឹងត្រូវទៅលេងនៅទឹកដីក្រុម PAOK Salonika ដោយគ្មានវត្តមាន Eden Hazard ក្នុងការប្រកួតពាន Europa League នៅរាត្រីនេះម៉ោង១១:៥៥នាទី។
កីឡាករសញ្ជាតិបែលហ្ស៊ិកដែលបង្ហាញខ្លួនគ្រប់ប្រកួតក្នុង Premier League រដូវកាលនេះនិងរកបាន Hat-Trick កាលពីសប្ដាហ៍មុនមិនបានហោះទៅកាន់ប្រទេសក្រិកក្រោមហេតុផលសុំគ្រូសម្រាកព្រោះតែហត់នឿយពេក។ Maurizio Sarri បាននិយាយថា បន្ទាប់វិលពីជម្រើសជាតិនិងលេងទល់ Cardiff សប្ដាហ៍មុន Hazard ចង់សម្រាកខ្លះ ដោយសារមួយរយៈនេះហត់នឿយ។
ក្រៅពី Hazard កីឡាករ David Luiz, Mateo Kovacic, Danny Drinkwater និង Emerson Palmieri ក៏មិនបានដាក់ឈ្មោះចូលបញ្ជីសម្រាប់ការប្រកួតយប់នេះដែរ។ នេះគឺជាលើកដំបូងហើយដែល Chelsea និង PAOK Salonika ប្រកួតគ្នា ដោយពួកគេគ្មានប្រវត្តិជួបគ្នាពីមុនមកទេ។
ក្រុមរបស់អង់គ្លេសមួយក្រុមទៀតគឺ Arsenal ក៏ត្រូវចេញប្រយុទ្ធនៅយប់នេះស្វាគមន៍ក្រុមរបស់ប្រទេសអ៊ុយក្រែន Vorskla Poltava នៅម៉ោង២រំលងអាធ្រាត្រយប់នេះ។ កីឡាករចំណូលថ្មីទាំងពីរ អ្នកចាំទី Bernd Leno និងខ្សែបម្រើ Lucas Torreira នឹងបង្ហាញខ្លួនជាជម្រើសដំបូងជាលើកដំបូងឲ្យ Arsenal។
កាំភ្លើងធំត្រូវអវត្តមានកីឡាករមួយចំនួនដួចជា Laurent Koscielny, Sead Kolasinac , Ainsley Maitland-Niles និង Carl Jenkinson ដោយសារមានបញ្ហារបួស។ Unai Emery រំពឹងថា នឹងអាលើកពាន Europa League ជាមួយ Arsenal បន្ទាប់ពីលោកធ្លាប់ឈ្នះ៣ដងទៅហើយជាមួយ Sevilla៕