គួរ​ឲ្យ​ស្រលាញ់​ Zac Efron ធ្វើ​សកម្មភាព​គំរូ​មួយ​ធ្វើ​ឲ្យ​គេ​សរសើរ​គ្រប់​គ្នា!

  • 2018-09-20 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រូប​សង្ហា​ប្រចាំ​ហូលីវូដ​ Zac Efron មិន​ត្រឹម​តែ​ចេះ​ច្រៀង សម្ដែង​ រាំ​និង​រូបរាង​សិច​ស៊ី​ប៉ុណ្ណោះ​ទេ លោក​ក៏​ជា​តារា​មួយ​រួប​ដែល​ព្រួយ​បារម្ភ​ទៅ​លើ​បញ្ហា​បរិស្ថាន​របស់​ពិភពលោក​ផង​ដែរ។

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ តារា​វ័យ​៣០​ឆ្នាំ​រូប​នេះ ត្រូវ​គេ​ប្រទះ​ឃើញ​រើស​សំរាម​នៅ​តាម​ដង​ទន្លេ​ River Thames ចក្រភព​អង់គ្លេស ដែល​ជា​សកម្មភាព​គួរ​ឲ្យ​សរសើរ​មួយ​មិន​សូវ​ដែល​ឃើញ​តារា​ល្បី​សុខ​ចិត្ត​មក​ធ្វើ​រឿង​បែប​នេះ​ទេ។ ការ​រើស​សំរាម​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ក្រុម​ស្ម័គ្រចិត្ត​មួយ​ក្រុម ហើយ​ក៏​មិន​មាន​អ្នក​ណា​ដឹង​ដែរ​ថា Zac បាន​ចូលរួម​​រហូត​អស់​រយៈ​ពេល​មួយ​សន្ទុះ​ ទើប​ពួក​គេ​ដឹង​​និង​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បង្ហាញ​ខ្លួន​នៅ​ទី​នោះ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​របស់​ខ្លួន​ផង​ដែរ។ ថ្មីៗ​នេះ Zac កំពុង​តែ​ចូលរួម​ថត​ភាពយន្ត​ឯកសារ​មួយ​សម្រាប់​ Netflix និយាយ​អំពី​បញ្ហា​បរិស្ថាន ផ្ដោត​សំខាន់​លើ​អាហារ​ ហើយ​ពេល​លោក​បង្ហាញ​ខ្លួន​នោះ​ក៏​ស្ថិត​ក្នុង​ពេល​ដែល​ដំណើរ​ការ​ថត​បន្ត​ផង​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Zac ក៏​ជា​អ្នក​ញ៉ាំ​អាហារ​បួស​ផង​ដែរ ពោល​គឺ​មិន​បរិភោគ​សាច់​នោះ​ទេ ទោះ​បី​ជា​ខ្លួន​មាន​សាច់ដុំ​កង់ៗ​ក៏​ដោយ ព្រោះ​លោក​ចង់​ជួយ​ពិភពលោក​និង​មិន​គាំទ្រ​ការ​ញ៉ាំ​សាច់​ ព្រោះ​វា​ប៉ះ​ពាល់​ច្រើន​ដល់​បរិស្ថាន​ជុំវិញ​ដំណើរ​ការ​នៃ​ការ​ផលិត៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម