ឪពុក Dongho ទទួល​ស្គាល់​ថា កូន​ប្រុស​របស់​លោក ពិត​ជា​បាន​លែង​លះ​ប្រពន្ធ​មែន

  • 2018-09-20 09:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​បង្កើត​របស់​អតីត​តារា​ចម្រៀង Dongho បាន​ទទួល​ស្គាល់​ថា កូន​ប្រុស​របស់​លោក​ ពិត​ជា​បាន​លែង​លះ​ជាមួយ​ប្រពន្ធ​មែន ក្រោយ​រួម​រស់​ជាមួយ​គ្នា​អស់​ពេល ៣ ឆ្នាំ​មក​នេះ។

ក្រោយ​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ដំណឹង​លែង​លះ​គ្នា​របស់​អតីត​តារា​ចម្រៀង Dongho នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា​នេះ ឪពុក​របស់​​ Dj រូប​នេះ លោក Shin Sung Chul បាន​ទទួល​ស្គាល់ និង​ប្រកាស​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា ពួកគេ​ពិត​ជា​បាន​លែង​លះ​គ្នា​មែន។

លោក​បាន​បញ្ជាក់​ថា៖ "ដំណើរ​ការ​នៃ​ការ​ចុះ​លិខិត​លែង​លះ​គឺ​ត្រូវ​បាន​រៀប​ចំ​រួច​រាល់​អស់​ហើយ។ ពួកគេ​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា ដោយ​សារ​តែ​អត្តចរិត​ពួកគេ​ខុស​គ្នា។ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទេ​ចំពោះ​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​អាច​ធ្វើ​អី​បាន។ ខ្ញុំ​ហាក់ខក​ចិត្ត​ដែរ ប៉ុន្តែគិត​ថា​ឱកាស​ល្អ​នឹង​កើត​មាន​ឡើង ខណៈ​ពួកគេ​នៅ​បន្ត​រស់​នៅ​បែប​នេះ"។

ឪពុក​របស់​អតីត​សមាជិក​ក្រុម U-KISS រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ថ្មីៗ ដោយសារយើង​នឹក​ចៅ​ប្រុស​របស់​យើង ដូច្នេះ​ហើយ នាង​បាន​នាំ​គេ​មក​ផ្ទះ​យើង​បាន​មួយ​រយៈ​ដែរ។ ពួកគេ​ទាំង​២​នឹង​ទទួល​ខុស​ត្រូវ​ចិញ្ចឹម​កូន​មួយ​នេះ​ជាមួយ​គ្នា។ យើង​គិត​ថា វា​ល្អ​ជាង ប្រសិន​បើ​កូន​នៅ​ជាមួយ​ម្ដាយ​គេ ដូច្នេះ​យើង​ក៏​សម្រេច​ឲ្យ​ទៅ​ខាង​ម្ដាយ​ទៅ"។

ចុង​ក្រោយ លោក​បាន​បន្ថែម​ថា Dongho នឹង​មិន​វិល​ត្រឡប់​ចូល​វិស័យ​សិល្បៈ​វិញ​ទេ ព្រោះ​លោក​ចង់​រស់​នៅ​ជីវិត​ដែល​មាន​សេរីភាព និង​បន្ត​ធ្វើ​ការ​ជា Dj តែ​ប៉ុណ្ណោះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា