ពាន​មួយ​ដែល​ Real Madrid ធ្លាប់​ឈ្នះ​ហើយ​គ្មាន​ក្លឹប​ណា​ធ្វើ​បាន​

  • 2018-09-21 02:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​គេ​និយាយ​ពី​ពាន​ UEFA Champions League គេ​មិន​អាច​មិន​និយាយ​បាន​ទេ​ពី​ក្រុម​ Real Madrid ជា​ម្ចាស់​ជើង​ឯក​១៣​សម័យ​កាល។

កាល​ពី​ពាន​នេះ​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​ ១៩៥៥​ មាន​ឈ្មោះ​ថា​ European Cup ហើយ​ Real Madrid បាន​សាង​ប្រវត្តិសាស្ត្រ​ឈ្នះ​៤​ដង​ជាប់​គ្នា​ឆ្នាំ ១៩៥៦, ៥៧, ៥៨,​ ៥៩ និង​​ឈ្នះ​នៅ​ឆ្នាំ​​បន្ត​បន្ទាប់​ទៀត​ដូចជា​ឆ្នាំ​ ១៩៦០, ១៩៦៦, ១៩៩៨ និង​២០០០។

គ្រាន់​តែ​នៅ​សតវត្ស​ទី​២០​ ក្រុម​ Real Madrid បាន​ប្រមូល​ពាន​ទ្វីប​អឺរ៉ុប​រហូត​៨​ពាន​តែ​ឯង​រហូត​ធ្វើ​ឲ្យ​ក្រុម​នេះ​ត្រូវ​ FIFA ឬ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ផ្ដល់​ពាន​ពិសេស​មួយ​គឺ​ពាន​ក្លឹប​កំពូល​ប្រចាំ​សតវត្ស​ FIFA Club of the Century។​

ពាន​ Club of the Century ត្រូវ​ FIFA ប្រគល់​ឲ្យ​ Real Madrid នៅ​ក្នុង​ពិធី​ជួបជុំ​មួយ​នា​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី​ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ ឆ្នាំ​២០០០។ ពាន​នេះ​ផ្ដល់​ឲ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដាក់​ពិន្ទុ​ហើយ​ Real ឈរ​លេខ​មួយ​ដែល​មាន​សំឡេង​គាំទ្រ​រហូត​ដល់​៤២,៣៥%។

កាល​ពី​រដូវ​កាល​ ២០០៦-០៧ ក្រុម​ Real Madrid បាន​បោះពុម្ព​អាវ​ដែល​មាន​ឡូហ្គោ​រូប​ពាន​ Club of the Century ដើម្បី​ជា​ការ​ចងចាំ​ដល់​ជោគជ័យ​របស់​ពួកគេ៕

ប្រភព៖ Wikipedia   អត្ថបទ៖ វិរ័ត្ន