រកឃើញហើយ ព្រលានយន្តហោះមមាញឹកបំផុត នៅលើពិភពលោក

  • 2018-09-21 03:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដំណើរ​ប្រមាណ​ជា ១០៤លាននាក់ បាន​ឆ្លង​កាត់​ព្រលានយន្តហោះ​អន្តរជាតិ Hartsfield-Jackson Atlanta International Airport នៅ​ក្នុង​ឆ្នាំ២០១៧ ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ព្រលានយន្តហោះ​ដ៏​មមាញឹក​បំផុត​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​ទិន្នន័យ​ការ​ធ្វើដំណើរ​ឆ្នាំ២០១៧ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ក្រុមប្រឹក្សា​អាកាសយានដ្ឋាន​អន្តរជាតិ Airports Council International។

ជាមួយ​គ្នា​នេះ នៅ​ទូទាំង​ពិភពលោក​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់ នូវ​ចំនួន​អ្នក​ដំណើរ , ចរាចរណ៍​ទំនិញ​តាម​ផ្លូវ​អាកាស និង​ការ​ហោះហើរ​សរុប​របស់​យន្តហោះ។

ក្នុង​នោះ​ដែរ អ្នកដំណើរ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង ៧,៥ភាគរយ សរុប ៨,៣ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០១៧ ដែល​ជា​កំណើន​ដ៏​ខ្លាំងក្លា​មួយ​ក្នុង​កំណត់ត្រា។ ចំណែក​ឯ​ចំនួន​អ្នកដំណើរ​អន្តរជាតិ​បាន​កើន​ឡើង ៨,៦ភាគរយ​នៅ​ទូទាំង​ពិភពលោក ខណៈ​ចរាចរណ៍​ទំនិញ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង ៧,៧ភាគរយ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ទិន្នន័យ​របស់ Airports Council International ឬ ACI សម្រាប់​របាយការណ៍ World Airport Traffic Report ប្រចាំ​ឆ្នាំ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ព្រលានយន្តហោះ​ជាង ២ ៥០០កន្លែង​នៅ​ក្នុង​ប្រទេស​ចំនួន ១៧៥៕

ខាង​ក្រោម​នេះ​គឺ​ជា​ព្រលានយន្តហោះ​មមាញឹក​បំផុត​ទាំង ២០ នៅ​លើ​ពិភពលោក ប្រចាំ​ឆ្នាំ២០១៧៖

#១ ព្រលានយន្តហោះ Hartsfield-Jackson Atlanta International Airport (សហរដ្ឋអាមេរិក) មាន​អ្នកដំណើរ​ឆ្លង​កាត់ ១០៤ លាន​នាក់

#២ ព្រលានយន្តហោះ Beijing Capital International Airport (ចិន) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៩៦ លាន​នាក់

#៣ ព្រលានយន្តហោះ Dubai International Airport (អារ៉ាប់រួម) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៨៨ លាន​នាក់

#៤ ព្រលានយន្តហោះ Tokyo Haneda International Airport (ជប៉ុន) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៨៥ លាន​នាក់

#៥ ព្រលានយន្តហោះ Los Angeles International Airport (សហរដ្ឋអាមេរិក) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៨៤,៦ លាន​នាក់

#៦ ព្រលានយន្តហោះ Chicago's O'Hare International Airport (សហរដ្ឋអាមេរិក) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៨០ លាន​នាក់

#៧ ព្រលានយន្តហោះ London Heathrow Airport (ចក្រភពអង់គ្លេស) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៧៨ លាន​នាក់

#៨ ព្រលានយន្តហោះ Hong Kong International Airport (ចិន) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៧៣ លាន​នាក់

#៩ ព្រលានយន្តហោះ Shanghai Pudong International Airport (ចិន) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៧០ លាន​នាក់

#១០ ព្រលានយន្តហោះ Aéroport de Paris-Charles de Gaulle (បារាំង) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៦៩ លាន​នាក់

#១១ ព្រលានយន្តហោះ Amsterdam Airport Schiphol (ហុល្លង់) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៦៨,៥ លាន​នាក់

#១២ ព្រលានយន្តហោះ Dallas/Fort Worth International Airport (សហរដ្ឋអាមេរិក) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៦៧ លាន​នាក់

#១៣ ព្រលានយន្តហោះ Guangzhou Bai Yun International Airport (ចិន) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៦៦ លាន​នាក់

#១៤ ព្រលានយន្តហោះ Frankfurt Am Main Airport (អាល្លឺម៉ង់) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៦៤,៥ លាន​នាក់

#១៥ ព្រលានយន្តហោះ Atatürk International Airport (ទួរគី) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៦៤ លាន​នាក់

#១៦ ព្រលានយន្តហោះ Indira Gandhi International Airport (ឥណ្ឌា) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៦៣,៥ លាន​នាក់

#១៧ ព្រលានយន្តហោះ Soekarno-Hatta International Airport (ឥណ្ឌូនេស៊ី) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៦៣ លាន​នាក់

#១៨ ព្រលានយន្តហោះ Singapore Changi Airport (សិង្ហបុរី) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៦២,២២ លាន​នាក់

#១៩ ព្រលានយន្តហោះ Incheon International Airport (កូរ៉េខាងត្បូង) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៦២,១៦ លាន​នាក់

#២០ ព្រលានយន្តហោះ Denver International Airport (សហរដ្ឋអាមេរិក) មាន​អ្នកដំណើរ​ឆ្លង​កាត់ ៦១ លាន​នាក់

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម