Huawei ហ៊ាន​ខ្លាំង​ ចែក​កាដូ​អ្នក​ចាំ​ទិញ iPhone XS នៅ​សិង្ហបុរី

  • 2018-09-21 03:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​​​​វេលា​ម៉ោង​ ១១ យប់​ថ្ងៃ​ទី ២០ ខែ​កញ្ញា​គេ​ប្រទះ​ឃើញ​បុគ្គលិក​ Huawei ប៉ុន្មាន​រូប​ មាន​ពាក់​អាវយឺត​ Huawei ​ជា​សម្គាល់​ បាន​មក​ចែក​កាដូ​ដល់​អ្នក​ដែល​កំពុង​រង់ចាំ​ទិញ iPhone XS នៅ​មុខ​ហាង​ Apple។

​​បុគ្គលិក​ Huawei បាន​នាំ​យក​ Power bank ប្រមាណ​ ១០០ គ្រឿង​មក​ចែក​ជូន​អ្នក​រង់ចាំ​ទិញ iPhone XS ហើយ​មាន​អ្នក​ខ្លះ​ក៏​មក​តម្រង់​ជួរ​ចាំ​ទទួល​ Powerbank នេះ​ផង​ដែរ។ ​ទង្វើ​នេះ​បង្ក​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​នៅ​ហាង​ Apple ហើយ​បុគ្គលិក​ Huawei ក៏​បាន​ដើរ​ចេញ​ក្រោយ​ចែក​ Power bank រួច។

Power bank ​មាន​ភ្ជាប់​ជា​មួយ​ខិត្តប័ណ្ណ​មួយ​សន្លឹក​ដែល​មាន​សរសេរ​ថា ៖ ​"នេះ​ជា​ Power Bank។ អ្នក​នឹង​​​ត្រូវ​​ការ​វា”។ គួរ​ដឹង​ថា​ Power bank របស់​ Huawei មាន​ទំហំ ១០០០០ mAh ដោយ​មាន​ភ្ជាប់​នូវ​ខ្សែ​សាក​មក​ជា​មួយ​ផង​ដែរ៕

​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង