កីឡាករ​៥​រូប​ មិន​ដែល​បាន​កាត​ក្រហម​ក្នុង​អាជីព​

  • 2018-09-21 04:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ និង​ការ​ប្រព្រឹត្តិ​កំហុស​លើ​ទីលាន​គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​កីឡា​បាល់ទាត់។​ ការ​ប៉ះ​ទង្គិច​គ្នា​ និង​ការ​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​ក្នុង​នាម​ជា​កីឡាករ​អាជីព​អាច​ឲ្យ​ពួកគេ​រង​ការ​ពិន័យ​កាត​លឿង​ ឬ​ក្រហម​តិច​ឬ​ក៏​ច្រើន​។

យ៉ាង​ណា​ក៏​មាន​ដែរ​ កីឡាករ​ដែល​លេង​មាន​ក្រមសីលធម៌​ និង​គោរព​គោលការណ៍Fair Play បាន​ល្អ​​បំផុត​​រហូត​មិន​ធ្លាប់​​បាន​កាត​ក្រហម​សោះ​តាំង​ពី​ពេល​ឈាន​ជើង​ប្រឡូក​ក្នុង​ពិភព​បាល់ទាត់​ និង​ចូល​និវត្តន៍​ទៅ​វិញ​។ ខាង​ក្រោម​គឺ​ជា​កីឡាករ​៤​រូប​មិន​ធ្លាប់​ទទួល​កាត​ក្រហម​ក្នុង​អាជីព៖

#៥ Joao Moutinho – Wolverhampton

Moutinho គឺ​​ជា​កីឡាករ​សំខាន់​មួយ​រូប​នៅ​ពី​ក្រោយ​ជោគជ័យ​ឈ្នះ​ពាន​ទ្វីប​អឺរ៉ុប​របស់​ព័រទុយហ្គាល់​កាល​ពី​ឆ្នាំ​២០១៦។​ ខ្សែ​បម្រើ​រូប​នេះ​ បាន​ចំណាយ​ពេល​ភាគច្រើន​ក្នុង​អាជីព​លេង​ឲ្យ​ក្រុម​ AS Monaco, Sporting ហើយ​បច្ចុប្បន្ន​លេង​ឲ្យ​ Wolverhampton ដោយ​ធ្លាប់​ទទួល​កាត​លឿង​៤៧ តែ​មិន​ធ្លាប់​បាន​កាត​ក្រហម។​

#៤ Karim Benzema - Real Madrid

Benzema គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​លើ​ពិភពលោក ​ធ្លាប់​លេង​បាន​ជាង​៤០០​ប្រកួត​ជាមួយ​ Real Madrid និង​​ឈ្នះ​ពាន​ជា​ច្រើន​ទាំង​ជាមួយ​ក្លឹប​ និង​ពាន​បុគ្គល។ ក្នុង​អាជីព​​ Benzema ធ្លាប់​បាន​កាត​លឿង​ចំនួន​៨​ប៉ុណ្ណោះ​ ហើយ​មិន​ដែល​​បាន​កាត​ក្រហម​ទេ។​ យ៉ាង​ណា​កីឡាករ​រូប​នេះ​ត្រូវ​សហព័ន្ធ​បាល់ទាត់​បារាំង​ដក​ឈ្មោះ​ពី​ក្រុម​ជម្រើស​ជាតិ​ដោយសារ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ដ៏​ចម្រូងចម្រាស​ជាមួយ​មិត្ត​រួម​ក្រុម។​

#៣ Raul Gonzalez

Raul ​ជា​កីឡាករ​​ទទួល​ការ​គោរព​បំផុត​ពី​អ្នក​គាំទ្រ​បាល់ទាត់​ជុំវិញ​ពិភពលោក​។​ ​ក្រៅ​ពី​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម, ជា​ប្រធាន​ក្រុម​ និង​ជា​កីឡាករ​មាន​អាកប្បកិរិយា​ល្អ​ Raul ថែម​ទាំង​មិន​ដែល​បាន​កាត​ក្រហម​​ក្នុង​អាជីព​បាល់ទាត់​រយៈ​ពេល​១៧​ឆ្នាំ​របស់​ខ្លួន​។

#២ Andres Iniesta - Vissel Kobe

មិន​ខុស​ពី​ Raul កីឡាករ​ Iniesta វិញ​ក៏​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ជាមួយ​វីរបុរស​ Real Madrid រូប​នោះ​ដែរ។​ Iniesta បាន​ចំណាយ​ពេល​សឹង​មួយ​អាជីព​ជាមួយ​ Barcelona ឈ្នះ​ពាន​ធំៗ​៣២​ មុន​នឹង​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ជប៉ុន​ Vissel Kobe។​ ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​ប្រមាណ​ ៧៥០​លើក​ Iniesta ធ្លាប់​បាន​តែ​កាត​លឿង​ប៉ុណ្ណោះ​ ចំពោះ​កាត​ក្រហម​វិញ​រូប​គេ​មិន​ដែល​ស្គាល់​ជាតិ​ម្ដង​ណា​​ទេ។

#១ Ryan Giggs – Manchester United

Giggs គឺ​ជា​កីឡាករ​លេង​នៅ​ Premier League បាន​ច្រើន​បំផុត​លំដាប់​ទី​២​ ធ្លាប់​បង្ហាញ​ខ្លួន​បាន​៦២០​ប្រកួត​ជាមួយ​ក្រុម​ដ៏​ជោគជ័យ​របស់​អង់គ្លេស​គឺ Manchester United។ បុរស​សញ្ជាតិ​វែល​បាន​ចំណាយ​ពេល​២៤​ឆ្នាំ​លេង​ឲ្យ​បិសាច​ក្រហម​ និង​ក្លាយ​ជា​ជំនួយ​ការ​ ក៏​ដូចជា​អ្នក​ចាត់​ការ​ទូទៅ​រយៈ​ពេល​ខ្លី​។ អ្វី​ដែល​ចាប់​អារម្មណ៍​បំផុត​នោះ​ទោះ​លេង​បាន​ច្រើន​ប្រកួត​តែ​​ Giggs មិន​ធ្លាប់​បាន​កាត​ក្រហម​ឡើយ​៕

ប្រភព៖ Wikipedia   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី