មានទឹក មានគោក ម្ហូប៦មុខនេះ ទុកទៅភ្ជុំ ចាយតិច ស្រួលចម្អិន សូមធ្វើបុណ្យដោយជ្រះថ្លា

  • 2018-09-21 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ជុំ​បិណ្ឌ គឺ​ជា​ពិធី​បុណ្យ​សាសនា​ ​ដ៏​ធំ​១​របស់​ជនជាតិ​ខ្មែរ។ នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ គឺ​ដល់​វេលា ​ថ្ងៃ​កាន់​បិណ្ឌ​១ គឺ​គិត​ចាប់​ពី​ថ្ងៃ​ចន្ទ ទី​២៤ ខែ​កញ្ញា សប្ដាហ៍​ក្រោយ​តទៅ។ សម្រាប់​បងប្អូន​ដែល​ជ្រះ​ថ្លា​នឹង​ព្រះពុទ្ធ​សាសនា ប្រាកដ​ជា​ត្រៀម​ចិត្ត ត្រៀម​កាយ​ រួច​ជា​ស្រេច ដើម្បី​ចូលរួម​ មាន​ដូច​ជា​ថវិកា និង​មុខ​ម្ហូប​ សម្រិតសម្រាំង​ត្រៀម​ជា​ចង្ហាន់​​។

ដើម្បី​ជួយ​ជា​គំនិត​ នៃ​ការ​រក​មុខម្ហូប និង​សម្រួល​ដល់​ការ​ចំណាយ ចុងភៅ​១រូប បាន​ចែករំលែក​ មុខ​ម្ហូប​ចំនួន ៦មុខ ដ៏​ពេញ​និយម ងាយ​ស្រួល​ចម្អិន ដើម្បី​យក​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​អាច​ទុក​បរិភោគ​ក្នុង​គ្រួសារ​យ៉ាង​ឆ្ងាញ់​ពិសា។ អ្វី​ដែល​ពិសេស​ គឺ​ម្ហូប​ទាំង​នោះ អាច​រក្សា​ទុក​បាន​យូរ មិន​ងាយ​ផ្អូម រីឯ​ចំណាយ​ក៏​មិន​អស់​ច្រើន។

លោកស្រី​នេះ សៅ សុផាត វ័យ​៤០​ឆ្នាំ មាន​របរ​មេ​ចុង​ភៅ នៅ​ភោជនីយដ្ឋាន​១ រយៈ​ពេល​ជា ៣ឆ្នាំ នៅ​រាជធានី​ភ្នំពេញ បាន​ចែករំលែក​មក​កាន់ Sabayថា​ មុខម្ហូប​ចោល​មិន​បាន ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ និយម​ធ្វើ​ជា​ចង្ហាន់​ទៅ​វត្ត នា​រដូវ​ភ្ជុំ​ភាគ​ច្រើន​គឺ​សម្ល​ការី តែ​ម្ដង ដែល​យើង​ទទួល​ស្គាល់​ថា ជា​ម្ហូប​ដ៏​ពិបាក​ចម្អិន ចាយ​ពេល​ធ្វើ​យូរ និង​លុយ​គ្រឿង​ផ្សំ​ក៏​ច្រើន។

ជា​មធ្យម​សម្ល​ការី ១ឆ្នាំងតូចល្មម សម្រាប់​ញ៉ាំ ៤ ទៅ៥នាក់ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ខ្ទង់ ១០ ទៅ១៥ម៉ឺន ហើយ​រយៈ​ពេល​ធ្វើ​៤ ទៅ​៥​ម៉ោង​ដែរ។

ប្រសិន​បើ​ លោក​អ្នក​ មិន​សូវ​មាន​ពេល​វេលា​ច្រើន ហើយ​ចង់ចំណាយ​អស់​តិច អាច​ងាក​​សាក​មុខ​ម្ហូប​ទាំង​៦​មុខ​នេះ ដូច​ខាង​ក្រោម​នេះ

១. ស្ងោរ​ជ្រក់​សាច់​មាន់ ឬ​ត្រី

ចំណាយ​ថវិកា​ទិញ​គ្រឿង​ផ្សំ​អស់​ប្រហែល ២៥០០០​រៀល និង​ប្រើ​ពេល​វេលា​ចម្អិន ៣០​នាទី

២. ឆា​ជូរ​អែម ឆ្អឹងជំនី

ចំណាយ​ថវិកា​ទិញ​គ្រឿង​ផ្សំ អស់​ប្រហែល ១៥០០០​រៀល និង​ប្រើ​ពេល​វេលា​ចម្អិន ៣០​នាទី

៣. ប្រហិត​ត្រី​បំពង ជ្រលក់​ទឹក​ម្ទេស

ចំណាយ​ថវិកា​ទិញ​គ្រឿង​ផ្សំ អស់​ប្រហែល ២០០០០​រៀល និង​ប្រើ​ពេល​វេលា​ចម្អិន ១ម៉ោង

៤. ប្រហុក​ចិញ្ច្រាំ​សាច់​ជ្រូក ចំហុយ

ចំណាយ​ថវិកា​ទិញ​គ្រឿង​ផ្សំ អស់​ប្រហែល ២០០០០រៀល និង​ប្រើ​ពេល​វេលា​ចម្អិន ១ម៉ោង

៥. ឆា​បន្លែ លាយ​ប្រេង​ខ្យង

ចំណាយ​ថវិកា​ទិញ​គ្រឿង​ផ្សំ អស់​ប្រហែល ១០០០០រៀល និង​ប្រើ​ពេល​វេលា​ចម្អិន ៣០​នាទី

៦. ភ្លា​សាច់​គោ

ចំណាយ​ថវិកា​ទិញ​គ្រឿង​ផ្សំ អស់​ប្រហែល ២០០០០រៀល និង​ប្រើ​​ពេល​វេលា​ចម្អិន ៣០​នាទី

អត្ថបទ៖ ពៅ រក្សា