ក្ដៅៗ! មក​មើល​រូបរាង​កប់ៗ iPhone Xs Max ទើប​មក​ដល់​ប៉ុន្មានម៉ោង​មុននេះ

  • 2018-09-21 08:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប៉ុន្មាន​ម៉ោង​នេះ ​iPhone XS និង iPhone XS Max បាន​មក​ដល់​​​កម្ពុជា​ក្រៅផ្លូវការ ហើយ​ក្រុម​ការងារ Sabay ក៏​បាន​ចុះផ្តិ​ត​យក​រូបរាង​ទូរសព្ទស៊េរីចុងក្រោយ​នេះ​ ​យក​មក​បង្ហាញ​ដល់​អ្នកគាំទ្រ​។

Apple បាន​ចាប់ផ្តើម​បញ្ចេញ​​លក់​ទូរសព្ទស៊េរី​ថ្មី​ នៅ​តាមទីផ្សារ​ធំៗ​មាន​ដូចជា អាមេរិក ជប៉ុន អូស្តាលី តៃវ៉ាន់ ហុងកុង អង់គ្លេស បារាំង ចិន សិង្ហបុរី។ ការ​ចេញលក់​ថ្ងៃ​ដំបូង​ មិនទាន់​មាន​ទិន្នន័យ​ចំនួនលក់ ​តែ​មើល​ទិដ្ឋភាព​នៅ​តាមប្រទេស​មួយ​ចំនួន​ ឃើញ​មានអ្នក​គាំទ្រ​ស្មោះស្ម័គ្រ​​បាន​ឈរ​តម្រង់​ជួរ​គ្នា​យ៉ាង​កុះករ ដើម្បី​ទិញទូរសព្ទ​ជំនាន់ចុងក្រោយ​របស់ Apple នេះ។

អត្ថបទ៖ អ៊ុំ សុភក្តិ