កត្តា​ធំៗ​ដែល​រាល់​ការ​ប្រកួត​របស់​ កែវ​ រំចង់​ មាន​អ្នក​ទស្សនា​ពេញៗ​

  • 2018-09-21 08:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​ទស្សនា​ប្រដាល់​គុន​ខ្មែរ​ ស្គាល់​ហើយ​កីឡាករ​ចាស់​វស្សា​ កែវ​ រំចង់​ និង​ប្រជាប្រិយភាព​របស់​ជើង​ខ្លាំង​រូប​នេះ។​ ទោះ​ជា​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​មួយ​នេះ​យូរ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​ប្រជាប្រិយ​ភាព​នៅ​តែ​មិន​អន់ថយ។​ កត្តា​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កីឡាករ​មកពីខេត្តបាត់ដំបងរូបនេះ​មាន​ភាពល្បី​រន្ទឺ​ដល់​សព្វថ្ងៃ។​

កីឡាករ កែវ​ រំចង់(ក្រហម)

**ទី១​ ប្រកួត​បាន​យូរ​ក្នុង​វិស័យ​មួយនេះ**​ ជើង​ខ្លាំង​រូប​នេះ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​តាំង​តែ​ពី​ជំនាន់​​សង្វៀន​ប៉ុស្តិ៍​លេខ​៥​តែ​មួយ​គត់​ បន្ត​រហូត​ដល់​សង្វៀន​ CTN​ ហើយ​ក៏​នៅ​តែ​អាច​ឈរ​ជើង​មក​ដល់​បច្ចុប្បន្ន។​

ទី២​ ជា​កីឡាករ​វ៉ៃ​ប្ដូរ​ ចំណុច​មិន​ចេះ​ខ្លាច​ដៃគូ​ ហ៊ាន​ប្ដូរ​ វ៉ៃ​មិន​ចេះ​លាក់​ វ៉ៃ​ដោយ​អស់​ពី​សមត្ថភាព​ គឺ​បាន​ឆក់​យក​បេះដូង​អ្នក​ទស្សនា​ ចូល​ចិត្ត​គាំទ្រ​ និង​មើល​ការ​ប្រកួត​របស់​គេ​ជា​រៀង​រហូត​ដល់​បច្ចុប្បន្ន។​

ទី៣​ ការ​ឌឺដង​ជា​លក្ខណៈ​ចិត្ត​សាស្ត្រ ​របស់ រំចង់​ ចំណុច​នេះ​ក៏​ទាញ​យក​ប្រជាប្រិយភាព​អ្នក​ទស្សនា​ផង​ដែរ​ ជា​ពិសេស​អ្នក​ចូល​ទៅ​មើល​ផ្ទាល់​នៅ​សង្វៀន​ផ្ទាល់​តែ​ម្ដង។​ នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​ធ្វើ​កាយវិការ​នេះម្ដងៗ​ ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាំ​គ្នា​ហោតាម​ និង​បាន​សើច​សប្បាយ​ផង​ដែរនៅពេលនោះ។​

កែវ រំចង់ កំពុងថតរូបជា​មួយអ្នកគាំទ្រ

រំលឹក​ដែរ​ថា​ កីឡាករ​ កែវ​ រំចង់​ ជា​អ្នក​ប្រដាល់​យូរ​ណាស់​មក​ហើយ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ខណៈ​កីឡាករ​ជំនាន់​ជើង​ខ្លាំង​រូប​នេះ​ខ្លះ​បោះបង់​អាជីព​នេះ​ចោល​ និង​ខ្លះ​ទៀត​ក្លាយ​ជា​គ្រូ​បង្វឹក​ ឬ​អាជ្ញាកណ្ដាល​ចៅក្រម​ទៅ​ហើយ។​ ល្ងាច​នេះ​ រំចង់​ នឹង​ត្រូវ​ឡើង​ប្រកួត​ទៀត​ហើយ​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​ ចាំ​ពី​ម៉ោង​៧​យប់​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​