ខ្លាចនាំចូលដល់ខ្មែរ មកដឹង​វិធី​គ្រប់​គ្រង និង​ការពារ​មេ​រាគ ដែល​រាតត្បាត​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក

  • 2018-09-21 10:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងកសិកម្ម​សហកា​រ​ជាមួយ​ក្រុមហ៊ុន​ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំ​កាត់ រៀបចំ​សិក្ខា​សិលា​ពី ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក «​ជំងឺ និង​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​»​

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​២០ សីហា​នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំ​កាត់ ក្នុង​ការ​រៀបចំ​កម្មវិធី​សិក្ខា​សិលា​មួយ​ស្តីពី «​ជំងឺ និង​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​» នៃ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក (African Swine Fever)​នៅ​សណ្ឋាគារ សូ​ហ្វីតែ​ល ភ្នំពេញ​។​

កម្មវិធី​នេះ​ប្រារព្ធធ្វើឡើង ក្នុង​គោល​បំណង​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​វិធី​គ្រប់​គ្រង និង​ការពារ​មេ​រាគ ដែល​រាតត្បាត​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​មាន​ការចូលរួម​យ៉ាង​ខ្ព​ង់​ខ្ពស់​ពីសំ​ណាក់​ឯកឧត្តម​បណ្ឌិត សួន សុ​ធឿន អគ្គនាយករ​ង​នៃ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ វេជ្ជបណ្ឌិត Roongroje Thanawongnuwech សាស្ត្រ​ចារ​ផ្នែក​វិទ្យាសាស្ត្រ​បសុសត្វ​នៃ​សកលវិទ្យា​ល័យ Chulalongkorn លោក​ស្រ៊ុន ពៅ ប្រធាន​សមា​គម​ច​ញ្ចឹម​ជ្រូក​កម្ពុជា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​ឯក​ជន​នានា និង​កសិករ​ដែល​សហកា​ការ​ជាមួយ​ក្រុមហ៊ុន​ស៊ី​.​ភី ខេ​ម​បូ​ឌា​ជាដើម​។​

ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក ត្រូវ​បាន​រាតត្បាត និង​កើតឡើង​លើ​សត្វ​ជ្រូក​ដែល​បង្ក​ជា​បញ្ហា​ចោទ​ដល់​ប្រជា​ជន​ដែល​បរិភោគ​សាច់ជ្រូក ជាពិសេស​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វជ្រូក​ក្នុង​ប្រទេស​អាស៊ី ហើយ ប្រទេស​ដែល​មាន​ជំងឺ​រាតត្បាត​នេះ នឹង​ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ង​ន់​ធ្ង​រលើ​ផ្នែក​សេដ្ឋកិច្ច និង​ស​ង្គ​ម ។​

វីរុស​នេះ កើត​លើ​ទាំង​សត្វ​ជ្រូកព្រៃ​​និង​ជ្រូក​ស្រុក ដែល​ជ្រូកព្រៃ​ជា​អ្នក​ផ្ទុក​ហើយ​ឆ្លង​មក​ជ្រូកស្រុក​តាម​រយៈ​ការ​ចេញចូល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​។ ដូច្នេះ អាចនិយាយបាន​ថា​សត្វ​ដែ​ដែល​ឆ្លង គឺ​៩០​ភាគ​រយ​ស្លាប់​ដោយ​មិន​មាន​ថ្នាំ​បង្ការ​នៃ​ជំងឺ​នេះ​នៅឡើយ​ទេ​។​

ឯកឧត្តម​បណ្ឌិត សួន សុ​ធឿន អគ្គនាយករ​ង​នៃ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍ថា​៖ ជំងឺ​នេះ ជា​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក បង្ក​ដោយ​វីរុស​ដែល​ធន់​នឹង​បរិយាកាស​ខាងក្រៅ វា​នៅក្នុង​លាមក​សត្វ កាក​សំនល់ ខោអាវ​ដែល ស្លៀកពាក់ មធ្យោបាយ​យានយ​ន្ត​ជាដើម​។ ឧទាហរណ៍​៖ ប្រទេស​ចិន​ដែល​បាន​ច​ម្ល​ង​ពី​កន្លែង​មួយ​ទៅ​កន្លែង មួយ​ទៀត​។​

លោក​បន្ថែមថា​៖ «​យើង​ជា​សមាជិក​អង្គការ​សុខភាព​សត្វ​ពិ​ភព​លោក យើង​មាន​ទំនាក់ទំនង​ក្នុង​ការ​ចែកចាយ​ព័​ត៍​មាន​លើ​បញ្ហា​សុខភាព​សត្វ​ទាំងអស់​ដែល​អាច​ដឹង​ពី​ជំ​ងឺ និង​វិធានការ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជា​ជន​ទូទៅ និង​ត្រួត​ពិ​និត្យ​លើ​បញ្ហា​ដែល​កើត​លើ​សត្វ​ឲ្យ​ទាន់ពេលវេលា ហើយ​យើង​បាន​សហការ​ជាមួយ​អង្គការ ដើម្បី​ជជែក​ពិភាក្សា​ពី​បញ្ហា​ទ​ប់ស្កា​ត់​នៃ​ជំ​ងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ព្រះរាជាណាចក្រ​កម្ពុជា​អត់​មាន​ករណី​កើត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ប៉ុន្តែ​ទោះបី​មិនកើត​ក៏ដោយ​យើង​មាន​ចំ​ណាត់​ការបង្ការ​គ្រប់​គ្រង​ជំ​ងឺ​នេះ​ជាមុន​ដោយ​ការសហការ​ពី​វិ​ស័​យ​ឯក​ជន​ជាមួយ​ក្រសួង​របស់​យើង​»​។​

លោក ស្រ៊ុន ពៅ ប្រធាន​សមា​គម​ចិញ្ចឹម​ជ្រូក​កម្ពុជា​បាន​ឲ្យ​ថា​៖ «​បញ្ហា​សព្វថ្ងៃ​ដែល​យើង​អាច​ប្រឈម​ខ្លាំង គឺ​បញ្ហា​នាំចូល​សាច់​ពី​ក្រៅប្រទេស​ដែល​អាច​បង្ក​ការឆ្លង​ដ៏​ងាយ​បំផុត ដូច្នេះ​សូមឲ្យ​ក្រសួង​ចេញ​នូ​វលិ​ខិត​បញ្ជាក់​ត្រឹមត្រូវ​មុនពេល​នាំចូល​សាច់ និង​លើកស្ទួយ​ដល់​កសិករ​ក្នុងការ​ចិញ្ចឹមសត្វ​ឲ្យ​គ្រប់​នូ​វ​តំ​រូ​វ​ការ​ទីផ្សារ​ក្នុងស្រុក​»​។​

ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ជំងឺ​ដែល​ឆ្លង​រាលដាល​ទៅលើ​សត្វ​ជ្រូក ហើយ​វីរុស​នេះ​រស់នៅ​ជុំវិ​ញ​បរិស្ថាន​បានយូរ ជំងឺ​នេះ​អាច​ឆ្លងតាម​រយៈ​៖ (១)​ការ​ប៉ះពាល់​សំបោ​រ ទឹក​មាត់ ទឹកភ្នែក ទឹកនោម និង​លាមក​ជ្រូក​មាន​ជំងឺ (២)​ការដក​ដង្ហើមចូល​ដែល​មាន​មេរោគ​ក្នុង​ខ្យល់ (៣)​ការ​ស៊ី​ចំណី​ដែលជា​កាក​សំ​ណ​ល់​ផ្ទះបាយ​ដែលមាន​មេរោគ (៤)​ជ្រូកព្រៃ​ក៏​ជា​ភ្នាក់ងារ​ច​ម្ល​ង​ជំងឺ​បាន តែ​វា​មិន​បង្ហាញ​អាកា​រៈ​ជំងឺ​ឱ្យឃើញ និង (៥)​យាន​យ​ន្ត​សំលៀក​បំ​ពាក់ ឬ​ឧបករណ៍​ដែល​មាន​មេរោគ​។​

លោក​វេជ្ជបណ្ឌិត Roongroje Thanawongnuwech សាស្ត្រ​ចារ​ផ្នែក​វិទ្យាសាស្ត្រ​បសុសត្វ​នៃ​សកលវិទ្យា​ល័យ Chulalongkorn មាន​ប្រសាសន៍ថា​៖ «​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការបង្ការ​ជំ​ងឺ​នេះ នៅពេល​យើង​និយាយ វា​ងាយស្រួល​ណាស់ ប៉ុន្តែ​ក្នុងការ​គ្រប់​គ្រង​ផ្នែក​បច្ចេកទេស វា​ពិបាក​ណាស់​។ មនុស្ស​គឺជា​អ្នក​ដែល​នាំ​ជំងឺ​នេះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀ​ត​។ ឧទាហរណ៍​ប្រសិនបើ​ប្រជា​ជន​ចិន​ធ្វើ​ដំណើរ និង​នាំយក​សាច់ជ្រូក ឬ អាហារ​ដែល​នៅសល់​នោះ វា​នឹង​ឆ្លង​»​។​

លោក​បន្តថា​៖ «​ដូច្នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​និង​និង​ឧស្សាហកម្ម​ជល​ផល ត្រូវ​ការការពារ​រាល់​ការនាំ​ចូល​ផលិតផល និង​បញ្ឈ​ប់ការ​នាំយក​ផលិតផ​ល​សា​ច់មួយ​ចំ​នួន​ពី​ប្រទេស​ដែល​មាន​ជំ​ងឺ​ប្រភេទ​នេះ​»​។​ ​ សម្រាប់​ការ​គ្រប់​គ្រង​ប្រសិនបើ​អ្នក​បាន​រកឃើញ​ជំងឺ​នេះអ្នក​ត្រូវ​រក​ដំ​ណោះ​ស្រាយ​ឱ្យបាន​ឆាប់​ដើម្បី​បញ្ឈ​ប់​ជំ​ងឺ​នេះ​មិន​ឱ្យ​រីក​រាលដាល​នៅក្នុង​ប្រទេស​។ លោក​វេជ្ជបណ្ឌិត Roongroje ថា​៖ «​ខ្ញុំ​គិតថា​រដ្ឋាភិបាលត្រូ​វ​ត្រៀ​ម​ខ្លួន ហើយ​សុំ​ការសហ​ការឲ្យមាន​ការការពារ ព្រោះ​បណ្តា​ប្រទេស​អាស៊ី​មិនទាន់មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅឡើយ​ទេ​»​។​

អាកា​រៈ​ជំងឺ​នេះ​គួរកត់សម្គាល់​ដូចជា​៖ ជ្រូក​មាន​កម្តៅ​ខ្ពស់ ស្បែក​ឡើង​ក្រហម​មាន​កន្ទួល​ឈាម​ហើយ​មាន​ស្នាម​ជាំ​លើ​ស្លឹក​ត្រ​ចៀក ពោះ និង​ជើង​ក្រោយ មាន​អា​ការៈពិបាក​ក្នុង​ការដកដង្ហើម ជួបប្រទះ​អាកា​រៈខាង​ប្រព័​ន្ធ​រំ​លាយ​អាហារ លា​មករា​កមាន​លាយ​ឈាម ជ្រូក​មាន​ការ​រលូត​កូន ឬ​កូន​កើត​មក​ភ្លាម​ងាប់​ភ្លាម​ជ្រូក​អាច​ងាប់​ភ្លាមៗ​ដោយ​មិនមាន​រោគសញ្ញា​អ្វី​ទាំងអស់​។​

ដូច្នេះ​ការគ្រប់​គ្រង និង​ការការពារ​មេរោគ​មានដូចជា​៖ អនុវត្ត​តាម​ជីវៈ​សុវត្ថិភាព​របស់​កសិដ្ឋាន ពេល​ចេញចូល​កសិដ្ឋាន​គួ​គួរ​សម្អាត​ខ្លួនប្រាណ កក់សក់ ប្តូរ​សំលៀ​កបំ​ពាក់ ស្បែកជើង និង​ជ្រល​ក់​ទឹក​ថ្នាំ​សម្លាប់​មេរោគ ព​ង្រឹ​ង​ច្បាប់​ក្នុង​ការចេញចូល​កសិដ្ឋាន គ្មាន​ការ​ទិ​ញលក់ ឬ​នាំ​សត្វ​ជ្រូក​ចូល​ដោយ​មិន​មាន​ប្រភព​ច្បាស់លាស់ ធ្វើ​ការសម្អាត​កសិដ្ឋាន​ដោ​ដោយ​បាញ់ថ្នាំ​សម្លាប់​មេរោគ បាញ់សម្លាប់​មេរោគ​លើ​យាន​ជំនិះ​មុន​ចេញចូល​កសិដ្ឋាន ជៀសវាស​ក្នុងការនាំ​ផលិតផល​សាច់ជ្រូក​ចូល​ក្នុង​កសិដ្ឋាន និង​ជៀសវាង​ការឲ្យ​ចំ​ណី​ជ្រូក​ជា​កក់​សំ​ណ​ល់​ផ្ទះបាយ​។​

គួរ​បញ្ជាក់ដែរថា ប្រសិនបើ​សត្វ​ជ្រូក​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នឹង​ធ្វើ​ឲ្យ​សត្វជ្រូក​ងាប់​ជាច្រើន​(​អាច​នឹង​មាន​អាត្រា​ងាប់​១០០​ភាគ​រយ​) ដែល​ជំងឺ​នេះ​មិនទាន់​មាន​វ៉ាក់សាំង និង​វិធី​ព្យាបាល​នៅឡើយ​ទេ ប៉ុន្តែ​វា​ជា​ជំងឺ​ដែលមិន​ឆ្លងទៅ​មនុស្ស​៕​

លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អា​យ អេ ខេ​ម​បូ​ឌា

អត្ថបទ៖ ថា ម៉ាលីដា