រំភើបជំនួស ព្រាប សុវត្ថិ ក្រោយឮសម្ដីតារាចម្រៀងថៃ James Ruangsak

  • 2018-09-21 10:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មិន​ត្រឹម​ជា​តារា​ល្បី​​ក្នុង​ដួង​ចិត្ត​អ្នក​គាំ​ទ្រ​នៅ​កម្ពុជា ​លោក ព្រាប ​សុវត្ថិ ​ក៏​ត្រូវ​បាន​តារា​ថៃ ​​លោក James Ruangsak  បង្ហើប​ថា ​កំពូល​តារា​ចម្រៀង​រូប​នេះ ​ក៏​ជា Idol ​របស់​លោក​ផង​ដែរ។

តារា​ចម្រៀង​ល្បី​ល្បាញ​ប្រចាំ​ប្រទេស​ថៃ​ដ​ដែល បន្ត​ថា ​មូល​ហេតុ ​ព្រោះ លោក​ ព្រាប សុវត្ថិ ​ជា​កំពូល​តារា​ចម្រៀង​ម្នាក់ ​ដែល​តែង​លេច​មុខ​ ឈរ​ឈ្មោះ​ជា​អ្នក​​តំណាង​ឲ្យ​ក្រុមហ៊ុន​ល្បី​ៗ​ជា​ច្រើន ។ ហេតុ​នេះ​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​លោក ព្រាប សុវត្ថិ កាន់​តែ​ល្បី​សុស​សាយ ហើយ​សូម្បី​តែ​លោក James ក៏​ស្គាល់​និង​ចាត់​ទុក​ជា តារា​សំណព្វ​ចិត្ត​របស់​លោក​ម្នាក់​ផង​ដែរ។​​

តារា​ចម្រៀង​អាយុ ៤០​ឆ្នាំ​រូប​នេះ ​មាន​បទ​ចម្រៀង​ជា​ច្រើន​ដែល​មិន​ត្រឹម​ល្បី​នៅ​ប្រទេស​ថៃ​​ទេ ​តែ​បទ​មួយ​ចំនួន​ក៏​បាន​ល្បី​មក​ដល់​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា​ចេះ​ច្រៀង​​ផង​ដែរ។ លោក​ប្រាប់​ថា មិន​មែន​ជា​លើក​ទី​មួយ​ឡើយ ដែល​លោក​មាន​វត្តមាន​លើ​ទឹក​ដី​​កម្ពុជា ​​។

ចំពោះ​ចំណុច​ដែល​ធ្វើ​ឲ្យ​ទាក់​ចិត្ត​ខ្លាំង​បំផុត​សម្រាប់​លោក​ពេល​មក​​កម្ពុជា​ម្ដង​ៗ ​គឺ​ភាព​រួសរាយ​រាក់​ទាក់​របស់​ប្រជាជន​ខ្មែរ ដែល​ធ្វើ​ឲ្យ​លោក​មាន​ភាព​កក់​ក្ដៅ​យ៉ាង​ខ្លាំង​៕ ​​ ​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី